Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃ​ទី ២៩ មេសា​ដល់​ថ្ងៃ​ទី ៥ ខែ​ឧសភា អាច​នឹង​ឡើង​កំដៅ ពី​ ៣៧ ទៅ ៤១ អង្សា​សេ ហើយ​នឹង​មាន​ភ្លៀង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា​នេះ​បាន​ចេញ​សេចក្តី ជូន​ដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ២៩ មេសា​ដល់​ថ្ងៃ​ទី ៥ ខែ​ឧសភា អាច​នឹង​ឡើង​កំដៅ ពី​ ៣៧ ទៅ ៤១ អង្សា​សេ ហើយ​នឹង​មាន​ភ្លៀង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធាន​ទឹក​បានឲ្យដឹង​ថា​បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា​ដោយសា​ការ​ឥទ្ធិពល​នៃ Global Warming ពោល​គឺ​សំដៅ​អប្ប​បរិ​មា​មាន​ការកើនឡើង​ខុស​សព្វមួយដង គឺ​កំដៅ​អប្បបរមា ឆ្នាំ ២០១៩ ខុស​ពី​បណ្ដា​ឆ្នាំមុន​កន្លងមក​ដោយ​កើន​ពី ២​:​០០ ទៅ​ ២:២០ អង្សា​សេ​។ ទន្ទឹម កំដៅ​អតិបរមា មាន​កម្រិត​ខ្ពស់​ស្រាប់​ធ្វើឲ្យ​ការប៉ះទង្គិ​ចរវាង​ម៉ាក​ត្រជាក់​និង​កម្តៅ កាន់តែ​សកម្ម​ថែមទៀត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ថានភាព​អាកាសធាតុ​មាន​ការប្រែ​ប្រួល​ឆាប់រហ័ស​។

​ចាប់ពី​ថ្ងៃ​ទី ២៩ មេសា​ដល់​ថ្ងៃ​ទី ៥ ឧសភា​បណ្តា​ខេត្ត​មួយចំនួន​អាច​មាន​ភ្លៀង​កក់ខែ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ សីតុណ្ហភាព​អតិបរមា ជាទូទៅ​មាន​ពីរ ៣៥ ទៅ ៣៧ អង្សា​សេ​។ បន្ត​ពី​នោះ​សីតុណ្ហភាព​និង​បន្ត​កើនឡើង​ដោយ​សីតុណ្ហភាព​អតិបរមា​អាច​មាន​ពី ៣៧ ​ទៅ ៤១ អង្សា​សេ​។ ដូច្នេះ​សូម​សាធារណជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ ៕ ដោយ ​៖​ កូឡាប​

spot_img
×