Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ 2017 និង​2018 សមត្ថកិច្ច​ដុត​គ្រឿងញៀន​ជាង 300 គី​ឡូ និង​កញ្ឆា​ជាង 200 គី​ឡូ​

spot_img

​ភ្នំពេញ ​៖ ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី 29 មេសា​នេះ​ថា បាន​ចេញ​របាយការណ៍​ក្នុង​ការដុត​បំផ្លាញ​គ្រឿងញៀន​ក្នុង​ឆ្នាំ 2017 និង 2018 ដើម្បីឲ្យ​សាធារណជន​បាន​ដឹងដែល គ្រឿងញៀន​ទាំងនោះ​មាន​រាប់រយ​គីឡូក្រាម ដែល​ត្រូវបាន​រឹបអូស​ពី​ជនល្មើស​។ តើ​គ្រឿងញៀន​រឹបអូស​បាន​យក​ទៅ​ណា ? សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​បាន ត្រូវ​បញ្ជូន​ទៅ​តុលាការ ធ្វើ​ជា​វត្ថុតាង​សម្រាប់​ដាក់បន្ទុក​ជនល្មើស​២ បន្ទាប់​ពី​តុលាការ កាត់ក្តី​រួច ត្រូវ​យក​ទៅ​ដុត​បំផ្លាញចោល ។​

ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ជាក់ស្តែង ៖ ឆ្នាំ​២០១៧ យើង​បាន ដុត​បំផ្លាញ​វត្ថុតាង​គ្រឿងញៀន 236kg និង​កញ្ឆា​166kg ចំនួន​៥​លើក ។ ឆ្នាំ​២០១៨ យើង​បាន ដុត​បំផ្លាញ​វត្ថុតាង​គ្រឿងញៀន 112.15kg កញ្ឆា​110.67kg និង​
​ស្លឹក Khat 3227kg ចំនួន ៤​លើក ៕​ ដោយ ​៖​ កូឡាប​

 

spot_img
×