Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នឹង​ជួបពិភាក្សា ការងារ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយ​លោក កែវ រ៉េមី

spot_img

​ភ្នំពេញ ៖ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានឲ្យដឹងថា ជំនួប​រវាង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក នៅ​ស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​។​

​សូមជម្រាបថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ ទស្ស នៈ​កិច្ច​របស់​អ្នករាយការណ៍​ពិសេស​នោះ គឺជា​លើក​ទី​៧​ហើយ នៅ​កម្ពុជា​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ការ​ទស្សនៈកិច្ច​របស់​លោកស្រី​ស្មី​ត ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេលបច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា ចាប់តាំងពី​បេស​ក កម្ម​របស់​លោកស្រី កាល​ពី​ខែវិច្ឆិកា​កន្លង​មក​។​

​អ្នកស្រី​ស្មី​ត​បាន​បញ្ជាក់ថា “​ខ្ញុំ​មាន​បំណង​បន្ត​ការពិនិត្យ​ផងដែរ​ទៅលើ​វិស័យ​សិទិ្ធមនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការ​មិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​”​។​
​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ អ្នកជំនាញ​រូបនេះ គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។ អ្នកស្រី ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ ទៅ​តាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូលព័ត៌ មាន​ដោយផ្ទាល់​។​

​អ្នករាយការណ៍​ពិសេស (​អ​.​ស​.​ប​) បំពេញ​បេសកកម្ម​ផ្លូវការ​ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ទៅ​ក្រុមប្រឹក្សា សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បាន​តែងតាំង​លោកស្រី នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៥​។ អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​អ្នកស្រី ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដោយ​មាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៩ ខែ​ឧសភា នៅវេលា​ម៉ោង​៣៖00​រសៀល ម៉ោង​ក្នុង​ស្រុក នៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​មាន​អាសយដ្ឋាន អគារ​លេខ​៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ អនុញ្ញាត​ឲ្យតែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×