Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ឯកសារ កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ជួរ​កងកម្លាំង​នគរបាល ស្ដី​ពី​ការទម្លាក់​ផ្កាយ និង​ស​ក្តិ ខណៈ​ស្នងការ​ខេត្ត​ក្រុង មក​ត្រឹម​ស​ក្តិ ៥ វិញ​

spot_img

ភ្នំពេញ​ ៖ ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ក្នុង​ជួរ​នគរបាលជាតិ ដោយ​បញ្ចុះ​សក្តិ​ស្នងការ នគរបាល​រាជធានី​-​ខេត្ត ។

​បើ​យោង​តាម​គេហទំព័រ របស់​លោក​វឌ្ឍនា សារ​ពង្ស ទេសរដ្ឋមន្ត្រី និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់យោបល់ បានឲ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​ការផ្សព្វផ្សាយ​នូវ​ឯកសារ ស្ដីពី​ការបង្ហាញ​លំដាប់​ឋានន្តរស័ក្តិ ផ្នែក​នគរបាល និង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​បន្ថយ​ផ្កាយ​និង ស​ក្ត័ ខណៈ​ស្នងការ ខេត្ត​ក្រុង មក​ត្រឹម ស​ក្តិ៥​វិញ ដែល​បច្ចុប្បន្ន ស្នងការ​ខេត្ត​ក្រុង ពាក់​ផ្កាយ​ពីរ​លើ​ស្មា ។​

យោង​តាម​ឯកសារ​ដែល​បែកធ្លាយ បានបង្ហាញ​ថា គឺ​ក្រសួង​មហាផ្ទៃ បាន​កែទម្រង់ ដោយ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ រក្សាទុក​ឋានៈ ជា​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៤ រីឯ​អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​ឧត្តមសេនីយ៍ឯក និង​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ ដែល​មាន​ផ្កាយ​៣​។ រីឯ​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​ឧត្តមសេនីយ៍ទោ និង​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​២ ផ្កាយ​២​។ រីឯ​ប្រធាន​នាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ គឺជា​ឧត្តមសេនីយ៍ទោ ផ្កាយ​២​។​

​ចំណែក ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គស្នងការ ឬ​អគ្គនាយកដ្ឋាន ជា​ឧត្តមសេនីយ៍ត្រី ឬ​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​៣ ផ្កាយ​១​។ អនុប​ប្រធាន​នាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ អនុប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​ខេត្ត គឺ​ជា​វរសេនីយ៍ឯក ត្រឹមតែ​ស័ក្តិ ៥​ប៉ុណ្ណោះ​។ រីឯអនុប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​/ ប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស ថ្នាក់​លេខ សក្តិ​៥​។​

​ឯកសារ​ដដែល បង្ហាញថា ប្រធានការិយាល័យ​ថ្នាក់កណ្តាល ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត និង​ប្រធាន​ការិយាល័យ​កណ្តាល ទទួល​ផែន ជា​វរសេនីយ៍ទោ សក្តិ ៤​កន្លះ​។ ក្នុងនោះ ប្រធានការិយាល័យ​កណ្តា​ល និង​អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ​/ អនុប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ឬ​សក្តិ ៤​កន្លះ​។ រីឯ​អនុប្រធាន​ការិយាល័យ​ថ្នាក់កណ្តាល អនុប្រធាន​ការិយាល័យ​កណ្តាល​ទទួល​ផែន និង​ប្រធាន​ការិយា ល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត គឺជា​វរសេនីយ៍ត្រី សក្តិ​៤​។ រីឯ​អនុប្រធាន​ការិយា ល័យ​ថ្នាក់កណ្តាល និង​ប្រធាន​ការិយាល័យ​នៃ​មណ្ឌល​អប់រំ និង​ពន្ធនាគារ​រាជធានី​ខេត្ត គឺ​ជាវរ​អគ្គានុរក្ស ថ្នាក់​លេខ​៣ សក្តិ​៤​។​

​ចំណែក ប្រធាន​ផ្នែក​ថ្នាក់កណ្តាល អធិការ​នគរបាល​ខណ្ឌ​/​ស្រុក និង​អនុប្រធាន​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត គឺជា​អនុសេនីយ៍ឯក សក្តិ​៣​ ។ ប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​អនុប្រធាន​ការិយាល័យ​នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត គឺជា​អគ្គានុរក្ស ថ្នាក់​លេខ​១ សក្តិ​៣​។​

​ដោយឡែក អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល ប្រធាន​ផ្នែក​នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​អធិការរង​នគរបាល​ខណ្ឌ​ស្រុក ជា​អនុសេនីយ៍ទោ សក្តិ​២​។ អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​ប្រធាន​ផ្នែក​នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត ជា​អគ្គានុរក្ស​ថ្នាក់​លេខ​២ សក្តិ​២​។ រីឯ​អនុប្រធាន​ផ្នែក នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​អនុសេនីយ៍ត្រី សក្តិ​១​។ ក្នុងនោះ អនុប្រធាន​ផ្នែក​នៃ​មណ្ឌល​អប់រំ​កែប្រែ​/​ពន្ធនាគារ​រាជធានី​ខេត្ត អគ្គានុរក្ស​ថ្នាក់​លេខ​៣ សក្តិ​១​។​
​ដោយឡែក​អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​ព្រិន្ទបាលឯក​។ មន្ត្រីនគរបាល ជា​ព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី​។ រីឯ​អនុរក្ស​ពន្ធនាគារ ជា​អគ្គានុរក្ស​ថ្នាក់​លេខ​៤ អនុរក្ស​ថ្នាក់​លេខ​១ អនុរក្ស​ថ្នាក់​លេខ​២ អនុរក្ស​ថ្នាក់​លេខ​៣​។​

​សូមបញ្ជាក់​ថា​កំណែទម្រង់​នេះ​ធ្វើឡើង​ក្រោយ​ពី សម្តេច​តេជោ ហ៊ុន សែន​បាន ណែនាំ​ផ្ទាល់មាត់​ជូន​សម្តេច ទៀ​បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុង​ជួរ​ទាហាន និង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យ​កាត់បន្ថយ​ផ្កាយ ក្នុង​ជួរ​នគរបាល ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ

 

spot_img
×