Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដំឡើងឋានន្តរសក្តិចំពោះនាយទាហាន​ ដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះជាការធ្វើកំណែទម្រង់ និងលើកទឹកចិត្ត

spot_img

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោ ធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ថ្លែង​បញ្ជាក់​ថា គោលការណ៍​នៃការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​កងទ័ពគឺ​មិនមែន​ពេលនេះ​ទេ មាន​ជំហាន​ច្បាស់លាស់ពោលគឺ នាយទាហាន​ដែលឡើង​ខ្ពស់ ហើយ​មិនអាច​កាត់ ទម្លាក់មកវិញ​បានទេ ។

នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ២០១៨ និងផ្សព្វ ផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​ឆ្នាំ២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ២ កាលពី​ថ្ងៃទី២៨ ខែ​មេសាឆ្នាំ​២០១៩ លោក បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា ការដំឡើងឋានន្តរសក្តិ​ចំពោះនាយ ទាហាន​ដែលមាន​ការតស៊ូ​ជំនាន់មុន​មិន​ខុសទេ ព្រោះការ​ធ្វើកំណែទម្រង់​នេះគឺជាការ​លើកទឹកចិត្ត​ចំពោះ​នាយ ទាហាន​ដែលបាន​តស៊ូ​ពី​ជំនាន់​មុន ហើយ​កំណែទម្រង់​របស់​រាជរដ្ឋាភិ បាល​គឺមានជា​ជំហានៗ​នៅពេលក្រោយ ។

សូមបញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផ្កាយមាស​៥ផុត​លេខ បានបញ្ជាក់​ថា នៅពេល​អនាគត គឺឲ្យមាន​ផ្កាយបួន​តែពីរ​នាក់ទេ គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ និងអគ្គមេបញ្ជាការ​កងទ័ព ហើយក្រៅពីនោះ គឺពាក់ផ្កាយបី​ទាំងអស់ និង​មេបញ្ជាការភូមិភាគ​ឱ្យពាក់​តែផ្កាយ​២ទេ ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏​បាន​គាំទ្រ និង​កោត​សរសើរ​ចំពោះ​ការ​ហ្វឹកហ្វឺនការពង្រឹង​សមត្ថភាព​កងទ័ពការ​អប់រំ​ចិត្តសាស្ត្រ ព្រោះ​ការ​យកចិត្ត​ទុកដាក់​នេះ គឺ​សំខាន់​ណាស់​សម្រាប់​ប្រសិទ្ធភាព​ប្រ យុទ្ធ និងការ​គ្រប់គ្រង​សតិ​អារម្មណ៍ ។

លោកបានបន្ថែមថា សូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់​ការថែទាំ​អាវុធ​យុទ្ធភ័ណ្ឌបច្ចេក ទេសការងារ​ទូទៅ​ឲ្យសមស្រប​ទៅនឹង​ភារកិច្ច ការរៀបចំ​កម្លាំង​ត្រៀម​ប្រយុទ្ឋ និងការ​ហ្វឹកហ្វឺន ។

ថ្វីដ្បិត​តែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើក​ដំឡើង​កិត្តិយស និង​លើកស្ទួយ​កម្រិត​ជីវភាព​របស់​កងទ័ព ប៉ុន្តែ​តម្រូវ ការ​កងទ័ព​របស់យើង​គឺ​ធំ។ ដូច្នេះ​ការខិតខំ​បង្ក​បង្កើនផល ការងារ​ធានា​ច្នៃ ប្រឌិត​ផ្សេងៗ​ម្ចាស់ការ​លើខ្លួនឯង​ដើម្បី​ជីវភាព​រស់នៅ​របស់​កងទ័ព​គឺជា​ការងារ​ចាំបាច់។ លោកមេបញ្ជាការ​កងទ័ព​ជើងគោក បាន​ណែនាំ​ឲ្យ​កងពលធំ​អន្តរាគមន៍​លេខ២ សហការ​ជាមួយនឹង​កងកម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ និងជាមួយ​ភាគីមិត្ត​នៅតាម​បណ្ដាព្រំដែន​ ដើម្បីថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ​ជូនប្រជាពល រដ្ឋ និង​ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់​ផ្សេងៗ៕ ដោយ ៖ កូឡាប

spot_img
×