Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ បើក​ម៉ូតូ​​បុក​ពំនូក​ថ្ម ហោះ​ដួល​បែក​មុខ​បែក​មាត់ សន្លប់​ទាំង​កណ្តាល​ភ្លៀង​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ សង្ស័យ​ស្រវឹង បាន​បើក​ម៉ូតូ​យ៉ាង​លឿន បុក​ពំនូក​ថ្ម​ហោះ​ទាំង​ម៉ូតូ និង​ទាំង​មនុស្ស ដួល​បោក​ទៅលើ​ដី បណ្ដាល​ឲ្យ​បែកមុខ​បែក​មាត់ស​ន្ល​ប់​ស្តូកស្តឹង ទាំង​កណ្តាល​ភ្លៀងរលឹម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំគ្នា​ជួយ​យក​អាសា កាលពី​វេលា​ម៉ោង​៥​និង៤០​នាទី​ល្ងាច ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ទំនង​ជា​ស្រវឹង​ផង បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1k-5998 បោះពួយ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ជែង​រថយន្ត និង​ម៉ូតូ កាត់​ភ្លៀង​កំពុងតែ​ធ្លាក់ តាំង​ពី​ក្រុង​បាវិត រហូតមក​។ លុះ​ពេល​គេ​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ បុក​នឹង​ពំនូក​ថ្ម​មុខ​ផ្ទះ​របស់​ពលរដ្ឋ បណ្ដាល​ឲ្យ​ហោះ​ហោះ​ទាំង​ម៉ូតូ និង​មនុស្ស ចម្ងាយ​ជិត​១០​ម៉ែត្រ ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់ បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​។

​ប្រភព​មួយទៀត បានឲ្យដឹងថា យុវជន​ខាងលើ​បានធ្វើការ​ថែម​ម៉ោង ហើយ​ពេល​ចេញ​មក​ផ្ទះ ក៏​ឆ្លៀត​ហូប​ស្រា​បន្តិចបន្តួច ហើយ​សង្ស័យ​ថា​ស្រវឹង ព្រោះ​ពេល​លើក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​សង្គ្រោះបន្ទាន់ គឺ​ខ្លួន​របស់​គេ​ធុំក្លិន​ស្រា​ហួង​តែម្ដង​។​

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ នៅ​ជិត​នោះ បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​បាន​មក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល យក​ទៅ​ប្រើប្រាស់​វិញ​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×