Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ខូច​គុណភាព​ចម្រុះ​សរុប​ប្រមាណ ២៧ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង រកឃើញ​នៅ​ផ្សារ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​

spot_img

(​ខេត្ត​បាត់ដំបង​) ៖ នៅ​ថ្ងៃ​ចន្ទ ១០​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ដោយ​មាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែល​មាន​ដាក់តាំង​លក់​នៅ​ផ្សារ​ស្រុក​សំឡូត នៅ​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សាញ់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្វែងរក​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ បាន​ធ្វើ​ការត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​ចម្រុះ​សរុប​ប្រមាណ ២៧ គីឡូក្រាម​។ បន្ទាប់មក មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេចចោល​នៅពេល​ក្រោយ​តាម​នីតិវិធី​។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕​ ដោយ ​៖​ កូឡាប​

spot_img
×