Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នក​ត្រូវ​ប្រឹង​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ ព្រោះ​អាច​ងាយ​ក្រេវក្រោធ​ដោយសារ​រឿង​តូចតាច ឬ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​ពេញចិត្ត ។ ក្នុង​គ្រប់​ស្ថានភាព គួរ​រក្សា​ឥរិយាបថ​ស្ងៀមស្ងាត់ ។ រឿង​មនោសញ្ចេតនា​ល្អ ក្នុង​គ្រួសារ​មាន​បញ្ហា​រកាំរកូស​ខ្វែង​គំនិត​គ្នា ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , វក ៕

​ឆ្នាំឆ្លូវ ៖ អ្នក​បន្ថយ​ការ​ខ្វាយខ្វល់​អំពី​ការងារ ។ ចំពោះ​អ្នក​កំពុង​ចង់​សាក​កម្លាំង​ក្នុង​វិស័យ​ថ្មី​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ជួប​មនុស្ស​គ្រប់គ្នា​ស្វែងយល់​ពង្រីក​ថែម​ចំណេះដឹង​ឲ្យ​ខ្លួនឯង ។ រឿង​មនោសញ្ចេតនា​មិនល្អ មិន​ចុះសម្រុង​គ្នា ម្នាក់ៗ​មិន​ព្រម​ចុះចាញ់​ដោយ​យក​ត្រូវ​រៀងៗ​ខ្លួន ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

ឆ្នាំខាល ៖ ថ្ងៃនេះ​ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ ជា​ឱកាស​ដ៏​ល្អ ដើម្បី​ត​ភ្ជាប់ ចាប់ផ្តើម​គ្រោង​ការដែល​អ្នក​បានកំណត់​ទុក ។ ប្រសិន​មាន​បញ្ហា​ផ្ទាល់ខ្លួន​ណា​ពុំទាន់​ដោះស្រាយ ថ្ងៃនេះ​ជា​ពេលដែល​គួរ​យក​វា​មក​ពិនិត្យ និង​រក​ដំណោះស្រាយ​បានល្អ​បំផុត ។ មនោសញ្ចេតនា​បន្ថែម​ភាពកក់ក្តៅ គូស្នេហ៍​អាច​ប្តូរ​បរិយាកាស​តាម​ការដើរ​កម្សាន្ត ឬ​ទទួលទាន​អាហារ​ជាមួយគ្នា ។​

បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ជូត , វក ៕

ឆ្នាំថោះ ៖ ការងារ​ល្អប្រសើរ​ជាង​មុន ។ ជួប​ការលំបាក​អ្នក​ក៏​អាច​ដោះស្រាយបាន​យ៉ាង​រហ័ស ។ ចូរ​ក្លាហាន​ឡើង​អ្នកនឹង​ទទួលបាន​ឱកាស​ថ្មីៗ​បន្ថែមទៀត ។ រឿង​មនោសញ្ចេតនា​មិនល្អ កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ចំណង​ស្នេហ៍​ប្រែជា​សោះកក្រោះ មាន​សញ្ញា​បែកបាក់ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,២ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , មមែ ៕

ឆ្នាំរោង ៖ ការងារ​អំណោយផល​ល្អ ជា​ថ្ងៃ​ដ៏​ជោគជ័យ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង មានឱកាស​បាន​ជួប​មិត្តភក្តិ​ល្អៗ​ជាច្រើន ។ លុយកាក់​ក៏​សម្បូរ​ធូរធារ អ្នករកស៊ី​ជួញដូរ​កាក់កប​បំផុត ។ មនោសញ្ចេតនា​ល្អប្រសើរ​អ្នក​ជ្រើស​បាន​មនុស្ស​ដែល​អាច​កសាង​ជីវិត​គ្រួសារ​មួយ​ដ៏​សុភមង្គល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមែ , ម្សាញ់ ៕

ឆ្នាំម្សាញ់ ៖ អ្នក​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​រឿង​លុយកាក់ ។ អាច​ដោយសារ​ជឿជាក់​គេ​ជ្រុល​ពេក​ដែល​អ្នក​ត្រូវ​សង​តម្លៃ​យ៉ាងខ្ពស់ ចុងក្រោយ​អ្នកទទួល​រង​ការឈឺចាប់​ខាតបង់​ធំធេង​ស្មាន​មិន​ដល់ ។ រឿង​មនោសញ្ចេតនា​មិន​សមប្រកប អ្នកមាន​គ្រួសារ​ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ ៕

ឆ្នាំមមី ៖ នេះ​ជា​ថ្ងៃ​ដែល​អ្នក​ងាយ​ឆេវឆាវ មួរ​ម៉ៅ ។ ការងារ​ប្រឈម​នឹង​បញ្ហា​ខ្លះ​ដែល​តម្រូវ​ឲ្យ​អ្នករក្សា​ភាពនឹងនរ ទើប​អាច​ជំនះបាន ។ មនោសញ្ចេតនា​មិនល្អ គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ប្រសិន​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ប្រេះឆា ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ទឹកក្រូច , ស ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី ៕

​ឆ្នាំមមែ ៖ អ្នក​ជួប​សំណាងល្អ​អំពី​លុយកាក់ ។ អ្នកធ្វើការ​ក៏មាន​លាភ​ស្មាន​មិន​ដល់ ទោះបី​ការងារ​ហត់នឿយ​ជាង​មុន តែ​ផ្តល់​មកវិញ​នូវ​ខ្ទង់​ចំណូល​មួយ​ដ៏​ធំ​ក្នុង​ដៃ ។ អ្នករកស៊ី​ជួញដូរ​កាក់កប​ខ្លាំង ប្រាក់​ហូរ​ចូល​ហោរ​ប៉ៅ​ពេញៗ ។ ប៉ុន្តែ​ថ្ងៃនេះ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ឲ្យ​បាន​ច្រើន អាចមាន​បញ្ហា​ផ្លូវដង្ហើម ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ជូត , វក ៕

​ឆ្នាំវក ៖ ការងារ​ធ្លាក់ចុះ “​អ្នក​ត្រូវ​ប្រមូលផ្តុំ​ច្រើនជាង​ក្នុង​ការងារ​កុំ​ឲ្យ​កើតមាន​កំហុស​ថែមទៀត ។ មូលហេតុ​មួយផ្នែក​គឺ​ប្រហែល​ដោយសារ​រឿង​មនោសញ្ចេតនា មិនបាន​ដូច​បំណង ។ គូស្នេហ៍​មិន​អធ្យាស្រ័យ​និង​យល់ចិត្ត​អ្នក​ជាងនេះទៀត​នៅ​រករឿង​មិន​ឈប់ឈរ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​នឿយហត់​មិនដែល​ចែករំលែក​ជាមួយ​អ្នកណា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី ៕

ឆ្នាំរកា ៖ ការងារ​អំណោយផល​ល្អ មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​គ្រប់ពេល ។ លុយកាក់​ក៏​ចម្រុងចម្រើន អ្នក​មិន​បារម្ភ​ពី​ការខ្វះខាត ។ អ្នក​មើលឃើញ​ឱកាស​រកប្រាក់​ច្រើន ហ៊ាន​បោះទុន​វិនិយោគ ហេតុនេះ​ចំណូល​កើន​យ៉ាង​ច្រើនដង ។ មនោសញ្ចេតនា​ល្អ​បំផុត និយាយ​រួម​ឆ្នាំនេះ​អ្នក​នៅ​លីវ​នឹង​ជួបគ្នា​ព្រេង ។

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា កុរ , មមែ ៕

ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នកនឹង​ទទួលបាន​ដំណឹង​រីករាយ ។ អ្នក​នៅ​លីវ​អាចមាន​ឱកាស​ជួប​គូព្រេង អ្នកមាន​គ្នា​ហើយ​នោះ​មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាពកក់ក្តៅ ផ្អែមល្ហែម ។ អ្នក​ក៏​ជួប​សំណាងល្អ​អំពី​លុយកាក់ អាច​ត្រូវ​រង្វាន់ ឬ​បាន​ឡើង​ប្រាក់ខែ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ខាល ៕

ឆ្នាំកុរ ៖ ថ្ងៃនេះ​ការងារ​របស់​អ្នក​មិនសូវ​ល្អ មាន​អ្នក​ឈ្នានីស​រារាំង​មិន​ឲ្យ​អ្នកសម្រេច​ផែនការ អ្នក​ត្រូវ​រក​វិធី​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជន​មានគំនិត​អាក្រក់ ។ លុយកាក់​ស្ថិរភាព តែ​ត្រូវ​ចេះ​សន្សំសំចៃ​បង្ការ​ថ្ងៃមុខ​មាន​ខ្វះខាត មិន​ពិបាករ​ត់រក​ខ្ចី​គេ ។ មនោសញ្ចេតនា​មិនល្អ​អ្នក​ទាំង​២ ខ្វែងគំនិត​គ្នា​ដោយសារតែ​រឿង​មិន​សម​ហេតុផល ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ ៕​

spot_img
×