Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ ផ្ទុះ​ការតវ៉ា​ទាមទារ​ដី ,​ក្រុមហ៊ុន​សេ​វេន​អេ​ន​ជី សន្យា​ដោះស្រាយ​

spot_img

​ខេត្តកណ្តាល ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០​នាក់ បាននាំគ្នា ទៅ​តវ៉ា​នៅ​ស្នាក់ការ​របស់​ក្រុមហ៊ុន សេ​វេ​សេ​វេន​អេ​ន​ជី ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៩​នេះ ដើម្បី​ទាមទារ​យក​ដី​ពី​ក្រុមហ៊ុន​ដែល​ពួកគាត់​បាន​បង់ប្រាក់​អោយ​ក្រុមហ៊ុន​រួចរាល់​ហើយ ប៉ុន្តែ​ពុំទាន់​ទទួលបាន​ដី​កម្មសិទ្ធិ ។​

​ជា​លទ្ធផល​នៃ​ការជួបគ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​ឧកញ៉ា​ស្រី សុធា អគ្គនាយក​ក្រុមហ៊ុន សេ​វេន​អេ​ន​ជីគ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គឺ​ក្រុមហ៊ុន​បានធ្វើ​លិខិត​អះអាងថា​នឹង​ដោះស្រាយ​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន​អោយអស់​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ ។ ដោយ​ការទទួលបាន​លិខិតធានា​អះអាង​នេះ ក្រុម​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​បាននាំគ្នា​រំសាយ​ត្រឡប់​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​អស់​ផងដែរ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×