Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រាប់រដ្ឋមន្ត្រីព័ត៌មានថា ពុំមានសមត្ថកិច្ចអនុញ្ញាតឲ្យគណៈប្រតិភូ អ្នកសារព័ត៌មាន អន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ

spot_img

( ភ្នំពេញ ) ៖ លោកស្រី ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន​ថ្លែងថា ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ពុំមាន សមត្ថកិច្ច អនុញ្ញាត ជូន គណៈប្រតិភូ អ្នកសារព័ត៌មាន អន្តរជាតិ ចូល ទស្សនា តំបន់ រមណីយដ្ឋាន អង្គរ បានឡើយ ។ ប៉ុន្តែ អ្នកសារព័ត៌មាន​អន្តរជាតិ ប្រមាណ​ជា​៥០០​នាក់ មកពី​ទូទាំង​ពិភពលោក នឹង​ទៅ​ទស្សនា​សារមន្ទីរ សន្តិភាព​សកម្មភាព​មីន នៅ​ខេត្តសៀមរាប ។​

​លោកស្រី ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន ជម្រាបជូន​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន​យ៉ាង​ដូច្នេះ តប នឹង លិខិត របស់ ក្រសួង ព័ត៌មាន ចុះ ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩ ដែល លោក​រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានស្នើ សុំ នាំ អ្នកកាសែត អន្តរជាតិ ប្រមាណ ៥០០ នាក់ ចូល ទស្សនា រមណីយដ្ឋាន អង្គរ ដោយ ឥត បង់ថ្លៃ នៅ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ។​

​ក៏ប៉ុន្តែ សំណើ នេះ ត្រូវបាន ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បដិសេធ ដោយ អះអាងថា មិនមែនជាសមត្ថកិច្ចរបស់ខ្លួនឡើយ ។ ដូច្នេះហើយបានជាក្រសួងព័ត៌មានរៀបចំបង្វែរឲ្យអ្នកកាសែតបរទេសទាំងនោះ ទៅទស្សនាសារមន្ទីរមីនរបស់ស៊ីម៉ាកនៅខេត្តសៀមរាបនោះជំនួសវិញ ។​ ​ក្នុងនោះក្រសួងព័ត៌មានមានបំណងចង់ឲ្យអ្នកកាសែតបរទេសទាំងនោះយល់ដឹងពីវប្បធម៌ថ្លៃថ្នូរនិងដ៏ខ្ពង់​ខ្ពស់របស់កម្ពុជា ក៏បានរៀបចំលិខិតមួយស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីនាំអ្នកកាសែត​៥០០ នាក់ នោះទៅមើលអង្គរវត្ត ។ ផ្ទុយទៅវិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនបានសម្រេចតាម ការស្នើសុំនេះទេ ។​

​អ្នកសារព័ត៌មាន​អន្តរជាតិ ប្រមាណ​ជា​៥០០​នាក់ មកពី​ទូទាំង​ពិភពលោក នឹង​ទៅ​ទស្សនា​សារមន្ទីរ សន្តិភាព​សកម្មភាព​មីន នៅ​ខេត្តសៀមរាប ស្របពេល​ក្រសួង​ព័ត៌មាន​របស់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំសន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ​២០១៩ នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៩ ។​

​យោងតាម​លិខិត​សំណើ របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ផ្ញើ​ទៅកាន់​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​អ្នកសារព័ត៌មាន ប្រមាណ​៥០០​នាក់ មកពី​ទូទាំង​ពិភពលោក​។​

​លិខិត​បាន​លើកឡើងថា ក្នុងឱកាស​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ក្រសួង​ព័ត៌មាន​សូម​ស្នើសុំ​ការអនុញ្ញាត ឲ្យ​គណៈប្រតិភូ​ចំនួន​៥០០​នាក់ បាន​ចូលរួម​ទស្ស នៅ​សារមន្ទីរ​ស​ន្និ​ភាព សកម្មភាព​មីន នៅ​ខេត្តសៀមរាប ដើម្បី​សិក្សា​ស្វែងយល់ អំពី​សកម្មភាព​មីន​នៅ​កម្ពុជា សំរាប់​យកទៅ​ផ្សព្វផ្សាយ នៅលើ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤​។​

ជាមួយគ្នា​នោះដែរ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា បាន​ថ្លែងអំណរគុណ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​រៀបចំ​គម្រោង ឲ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ ចូលរួម​ទស្សនា​នៅ​សារមន្ទីរ ដ៏​ប្រវត្តិសាស្ត្រ​ ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×