Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនចៅ ប្តឹង​មេ​ខ្លួនឯង គឺ​លោកស្នងការ​ខេត្តកណ្តាល​

spot_img

(​ភ្នំពេញ​)៖ ស្នងការនគរបាលខេត្តកណ្ដាល រងការចោទថា ប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្ដាច់ការ​ខណៈ​ក្រុមនគរបាល​កាង​ល្បែង​នៅ​ស្រុក​ស្អាង ប្តឹង​មេ​ខ្លួនឯង គឺ​លោកស្នងការ​ខេត្តកណ្តាល ព្រោះ​ខឹង​ដក​មិន​ឲ្យ​កាង​​​ល្បែង​។​

​ករណីនេះ​ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ា​វ ចំរើន បាន ច្រានចោលការចោទប្រកាន់លើរូបលោកថាបានប្រព្រឹត្តអំពើពុករលួយ ហើយលោកហៅការចោទប្រកាន់នេះថា មានចេតនាបង្ខូចកិត្តិយសរូបលោក តែប៉ុណ្ណោះ​។​

​ក្នុងបណ្ដឹងមួយ ដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាំងពីថ្ងៃទី ១៩ ខែមេសា កន្លង មកក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានចោទលោក អ៊ា​វ ចំរើន ថាបានប្រើអំណាចផ្ដាច់ការ និងប្រព្រឹត្តអំពើពុករលួយ​។​

​បណ្ដឹង​អមទៅដោយស្នាមមេដៃនិងគ្មានឈ្មោះនោះ ក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានស្នើទៅលោក ស ខេង ដកហូតតំណែងស្នងការនគរបាលខេត្តកណ្ដាលរូបនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ ដែល​មិន​ស្តាប់​ឱវាទ​កើតទុក្ខ​មិន​សុខចិត្ត និង​នាំគ្នា​យ៉ាងហោចណាស់​៦​នាក់​ដាក់ពាក្យ​ប្តឹង​ឲ្យ​សម្តេច ក្រឡា​ហម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជួយ​រក​យុត្តិធម៌​។​

​យោងតាម​ពាក្យបណ្តឹង​ដែល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ដោយ​បង្ហាញថាអ្នកប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ទៅ​សម្តេច ក្រឡាហោម គឺជា​ក្រុមនគរបាល​ស្រុក​ស្អាង ដែល​ត្រូវ​លោកស្នងការ​ខេត្ត​សម្រេច​ដកតំណែង​បញ្ឈរជើង​ព្រោះតែ​ខូច​ពេក​បើក​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​កន្លែង​។​

​គួរ​កត់សម្គាល់ថា បណ្តឹង​របស់​កូនចៅ​ក្រោម​ឱវាទ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ផ្ទុះឡើង​បន្ទាប់ពី​ស្នងការ​ខេត្ត​រូបនេះ បានចេញ​សេចក្តីសម្រេច​ដកតំណែង​មន្ត្រីនគរបាល​ស្រុក​ស្អាង​ចំនួន​៣​នាក់ បន្ទាប់ពី​រកឃើញថា ពួកគេ​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​កាង​បន​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ដែល​ពួកគេ​គ្រប់គ្រង​។​

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​, លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ ឈ្មោះ​ដើម ហូ សែ អធិការរង​នគរបាល​ស្រុក​ស្អាង និង​លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រែក​អំបិល ត្រូវ​ដកប​ញ្ឃ​រ​ជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប៉ុន្តែ​ពួកគេ​មិនដែល​បង្ហាញខ្លួន​ឡើយ ទោះបី​កោះហៅ​ប៉ុន្មាន​ដង​ក៏ដោយ​។​

​សូមជម្រាបថា លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​រង​ការចោទប្រកាន់ថា បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់ គឺ​បញ្ជល់មាន់ និង​វង់​អាប៉ោង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ផ្គើន​បទបញ្ជា និង​អនុសាសន៍​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ មានដូចជា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល លេង​យ៉ាង​គគ្រឹកគគ្រេង រយៈពេល​៥​ថ្ងៃ ដោយមាន​អ្នកលេង​ប្រមាណ​៣០០​នាក់ បែរជា​មិន​បង្ក្រាប រហូត​កម្លាំង​ស្នងការ​ខេត្តកណ្តាល​បើក​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។​

​ក្រៅពី​ទីតាំង​ជល់​មាន់ អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ក៏​នៅមាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយចំនួនទៀត នៅក្នុង​ស្រុក​ស្អាង ដូចជា​នៅ​ឃុំ​ស្វាយ​ប្រទាល ឈ្មោះ ហុង ជា​មេស​ង្វៀន និង​នៅ​ឃុំ​ខ្ពប និង​នៅ​ឃុំ​ទឹក​វិល​…​។​ល ដែល​ក្នុង​មួយ​វង់ៗ​មនុស្ស​មិន​ក្រោម​២០០​នាក់ ចូល​លេង​នោះទេ​។​
​នៅ​ស្វាយ​ប្រទាល មាន​មេ​បាញ់អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដោយ​បើក​លេង​នៅ​ភូមិ​ព្រែក​តា​តិ​ន​។​

​មេ​សង្វៀនមាន់​ជល់​ឈ្មោះ ស្រាង ហុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង បើ​សង្វៀន​បញ្ជល់​មាន់នៅ​ពោធិ​ប៉ាង​។

​ចំណែក​អ្នកចាត់ចែង​បើក​លេង​ជល់​មាន់ អាប៉ោង នៅ​ចំណុច​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ចូល​ហ៊ុន​ជាមួយ​ឈ្មោះ ថៃ ថី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប​ស្រុក​ស្អាង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល លោក អ៊ា​វ ចំរើន បានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុក បណ្ដឹងនេះថា ជាការសងសឹកទៅនឹងវិធានការរបស់លោកបង្ក្រាបទៅលើវង់ល្បែងជល់មាន់ដ៏ធំមួយនៅក្នុង ស្រុក ស្អាង កាល ពី ពាក់ កណ្ដាល ខែ មេសា កន្លង មក នេះ​។​

​លោក អ៊ា​វ ចំរើន មាន ប្រសា​ន៍​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថា​៖ «​គ្រាន់តែ​ជា​ពាក្យ​សរសេរ​អសុរោះ របស់​អ្នក​ចង់​បង្ហោះ​បង្ខូច​យើង​ក៏​មិនដឹង ឬក៏​ជា​រឿង​ពិត​ក៏​មិនដឹង ធ្វើ​ម៉េច​ដឹង បើ​មិនទាន់មាន​ការត្រួត​ពិ និត្យ​ផង ខ្ញុំបាទ​ក៏​អត់​ទាន់​ដឹង​ដែរ​»៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×