Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​បាន​ក្រើនរំលឹក​ពង្រឹងសមត្ថភាព​ជំនាញ ដល់​កងកម្លាំង​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក

spot_img

​កំពង់ធំ​ ៖ ​ថ្ងៃ ចន្ទ ១០​រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​និង ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ​២០១៩ ​វេលា​ម៉ោង ១៥ និង ១០ នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​អញ្ជើញ​
​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ស្រុក​សន្ទុក នៅ​សាលប្រជុំ​សាលា​
​ស្រុក​សន្ទុក ។​

​ដោយមាន​ការអញ្ជើញ​ចូលរួម​លោក​ស្នងការរង លោកនាយ លោកស្រី​នាយរង​ការិយាល័យ លោក​អធិការ អធិការរង ​នាយ នាយរង​ផ្នែក នាយ​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​មន្ត្រីនគរបាល​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​​ចូលរួម​ប្រមាណ​១០៣ នាក់​ស្រី ១៧ នាក់ ។​

​លោក​វរសេនីយ៍ទោ ម៉ៅ ចាន់​ធី អធិការនគរបាល​​ស្រុក​សន្ទុក បាន​អាន​របាយការណ៍ ស្ដីពី​ស្ថានភាព​​របស់​កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​​ស្រុក​សន្ទុក ៖ កងកម្លាំង​នគរបាល​សរុប​​មាន​ចំនួន ៩៥ នាក់ ស្រី ១៥ នាក់​ក្នុងនោះ កម្លាំង​​ជំនាញ​មាន​ចំនួន ២៤ នាក់ ស្រី ០៦​នាក់​,​កម្លាំង​ ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៧១ នាក់ ស្រី​០៩ នាក់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​​ខេត្តកំពង់ធំ បាន​នាំយក​ប្រសាសន៍ ផ្ដាំផ្ញើ​ថ្លែង​អំណរ​
​គុណ របស់​ថ្នាក់ដឹកនាំ ជាពិសេស​ប្រសាសន៍ ផ្ដាំផ្ញើ ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​សន្តិ​បណ្ឌិត ​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​និង​ឯកឧត្តម សុខ លូ អភិ​បាលខេត្ត​កំពង់ធំ ​ដល់​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់​ចំណុះអោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក ចំពោះ​ការខិតខំ​ប្រឹងប្រែង​ចូលរួម​កិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម រយៈ​កន្លងមក ជាពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ​.​ស​២០១៩ ធានាបាន​សុវត្ថិ​ភាពល្អ ទូទាំង​ភូមិសាស្ត្រ​ស្រុក​សន្ទុក ពុំមាន​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ មានប្រសាសន៍ ពង្រឹង​វិន័យ​លេខ ០០៦ របស់​កងកម្លាំង​នគរបាលជាតិ ដើម្បី​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សា​រណ​: និង​សុវត្ថិភាព​សង្គម​ជូន​ប្រទេសជាតិ ប្រកបដោយ​ប្រ​សិ​ទិ្ឋ​ភាព​ខ្ពស់ និង​ពង្រឹង​របៀបរបប​​ការងារ​ជំនាញ វិធាន​ជំនាញ ផ្ដល់​ជា​បទពិសោធន៍​
​មួយចំនួន ដល់​កងកម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក ដែលជា​គន្លឹះ​សំខាន់ៗ​ក្នុងការ​អនុវត្តន៍ កិច្ចការងារ​​ជាប្រចាំ​ថ្ងៃ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ បន្ត​ការហ្វឹកហ្វឺន របៀប​ពន្លត់​​អគ្គិសនី និង​វិធីសាស្ត្រ​សង្គ្រោះ​ជាបឋម ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​កិច្ចប្រតិបត្តិការ​អន្តរាគមន៍ សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ប្រកប​ប្រសិទ្ធភាព ជាពិសេស​បន្ត​ការផ្សព្វផ្សាយ​បំផុស​ដល់​មហាជន​ឲ្យ​ចូលរួម​ចលនា​បង្ការ​-​ពន្លត់​អគ្គិភ័យ និង​បង្កើន​ការប្រុងប្រយ័ត្ន គ្រប់ពេលវេលា​ចំពោះ អ្វីៗ​ជាដើម​ចម​ដែល​ផ្ដើម​អោយមាន​គ្រោះថ្នាក់​អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើង​ធុ​ប ប្រេងសាំង ចរន្តអគ្គិសនី ។​ល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ បាន​មានប្រសាសន៍​​ផ្ដាំផ្ញើ ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​ការងារសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​បាន​រឹង​ម៉ាំ​និច្ច ដើម្បី​​ចូលរួមចំណែក​ក្នុងការ​បំពេញ​កិច្ចការងារ​ជាប្រចាំ​ថ្ងៃ
​ព្រមទាំង​អនុវត្ត​នូវ​គោលការណ៍ បទបញ្ជា​របស់​ថ្នាក់​​ដឹកនាំ សម្រេចបាន​ជោគជ័យ និង​ភាព​រីកចម្រើន
​សម្រាប់​អង្គភាព ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្ត បានប្រគល់ ឱសថ​មួយចំនួន ដល់​អធិការដ្ឋាន​នគ​របាល​​ស្រុក​សន្ទុក ដើម្បី​សម្រាប់​ព្យាបាល​ជម្ងឺ ដល់​កងកម្លាំង​ផងដែរ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×