Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​ម​ជ្ឈឹ​ម​បូ​ពា៍ និង​បណ្តា​ប្រទេស​មូ​ស្លឹ​ម

spot_img

​ទីក្រុង​ឌូ​បៃ សហភាព​អារ៉ាប់​រួម​ ៖ ប្រតិភូ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ លោក​កា​ទើ ម​ហាំ​ម៉ាត់​ណោ​ស​ស្រ៊ី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ Arabian Travel Market (ATM 2019) នៅ​ទីក្រុង​ឌូ​បៃ សហភាព​អារ៉ាប់​រួម ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៨ ខែមេសា ដល់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩​។

​គួរ​រំលឹក​ដែរ​ថា ព្រឹត្តិការ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ATM 2019 បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩៤ ដែល​កាលនោះ​ទីតាំង​មាន​ទំហំ​តែ ២.០០០​ម៉ែត្រការ៉េ និង​មាន​អ្នកទស្សនា​ចំនួន​ប្រហែល ៧.០០០​នាក់ ប៉ុណ្ណោះ​។

ដោយឡែក​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ នេះ មាន​ទីតាំង​ទំហំ​រហូតដល់ ២៦.០០០​ម៉ែត្រការ៉េ មានការ​ចូលរួម​ជាង ១៥០ ប្រទេស និង​ជាង ៩០០ នៃ​ភ្នាក់ងារទេសចរណ៍​អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និង​អ្នកទស្សនា​ជាង ២៨០០០ នាក់ ព្រមទាំង​អ្នកលក់​ជាង ២៥០០ ក្រុមហ៊ុន​, អ្នកទិញ​ដ៏​មាន​សក្តានុពល និង​អ្នកជំនាញ​មកពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា​ធ្វើ​បទ​បង្ហាញ​ស្តីពីៈ វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​ជុំវិញ​ពិភពលោក និន្នាការ​នៃ​ការធ្វើដំណើរ​ថ្មី ទេសចរណ៍​បែប​បច្ចេកវិទ្យា (Travel Tech Show) និង​វេទិកា​ទេសចរណ៍​រវាង​សហភាព អារ៉ាប់​ជាមួយ​ចិន (Arabia China Tourism Forum) ផងដែរ​។​

ATM 2019 គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ដ៏​ធំ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ម​ជ្ឈឹ​ម​បូព៌ា ដែលជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ​” និង​ផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2021) ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រមទាំង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគ​គិ​ន និង​ភ្ញៀវទេសចរ​ពី​ទីផ្សារ​ម​ជ្ឈឹ​ម​បូព៌ា ជាពិសេស​ទេសចរ​អារ៉ាប់​រួម មក​ទស្សនា និង​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​នៅក្នុង​ពន្លា​ក្រសួងទេសចរណ៍​មាន​ភ្ញៀវ​ជាច្រើន​ចូល​ទស្សនា បាន​សាកសួរ​ពត៌មាន ហើយ​ឯកឧត្តម​ប្រធាន​ប្រតិភូ ក៏ដូចជា​មន្ត្រី​ជំនាញ​ក៏បានផ្តល់​ជូន​នូវ​ពត៌មាន​អំពី​ការអភិវឌ្ឍន៍​របស់​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​មោះមុត​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្វើអោយ​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​ភាព​ទាក់ទាញ​ខ្លាំង​ទៅលើ​ទីផ្សារ​អន្តរជាតិ និង​ជាពិសេស​ស្ថិតក្រោម​ដំបូល​សុខ​សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​

​តាមរយៈ​ព្រឹត្តិការណ៍ ATM 2019 នេះ ជា​កាលានុវត្តភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ ភ្ញៀវ​ទេសចរណ៍​បណ្តា​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា និង​បណ្តា​ប្រទេស​មូស្លីម ហើយ​យើង​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​ទេសចរ​មក​ពី​ទីផ្សារ​ម​ជ្ឈឹ​ម​បូព៌ា និង​មូ​ស្លឹ​ម​កាន់តែច្រើន​ថែមទៀត​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×