Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ សម្រេច​បញ្ជូន​ជនជាតិ​ចិន​ទាំង ០៣​នាក់ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​

spot_img

​រាជធានី​ភ្នំពេញ ​៖ តុលាការក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ទាំង ០៣​នាក់ នៅ​ពន្ធនាគារ​ភ្នំពេញ ប៉េ​ស៊ី ពាក់ព័ន្ធ​នឹង​ការនាំ​ប្រាក់​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា រីឯ​វត្ថុតាង​ប្រាក់​ដុលារ​អាមេរិក​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ធនាគារជាតិ ដើម្បី​រក្សា​ទុកជា​ភស្តុតាង​។​

​យោងតាម​របាយការណ៍ អគ្គនាយក​រដ្ឋា​ន​អន្តោ​ប្រវេ​ន៍​គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ជា​សាច់ប្រាក់​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងនោះ​ជនសង្ស័យ ទី​១.​ឈ្មោះ Wang Shiping, ទី​២.​ឈ្មោះ Wang Lichao និង​ទី​៣.​ឈ្មោះ Zhang Jian​។ ជនសង្ស័យ​ទាំង ០៣​នាក់ គឺជា​ជនជាតិ​ចិន នឹង​ធ្លាប់​ធ្វើដំណើរ​ទៅមក​ប្រទេស​កម្ពុជា​ជាច្រើនលើក​។​

​លទ្ធផល​នៃ​ការសាកសួរ បាន​បង្ហាញថា ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន ៣៥២០០០០​ដុល្លា​អាមេរិក ចេញពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា​មែន ដោយ​អះអាងថា ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ហើយ​ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ គឺ​បានមកពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ ខ្ចី​បងប្អូន និង​ខ្លះទៀត​បានមកពី​ផលចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​

​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត គឺ​ឈ្មោះ Zhang Jian បានផ្ដល់​ចម្លើយ​ថា ខ្លួន​គ្រាន់តែ​ជា​អ្នក​មក​ទទួល​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao តាម​ការគ្រោងទុក​ប៉ុណ្ណោះ​។​

​ផ្អែក​តាម​លទ្ធផល​សាកសួរ និង​ការត្រួតពិនិត្យ​ឯកសារ របស់​ជនសង្ស័យ​ទាំង​៣​រូប​ខាងលើ អគ្គនាយកដ្ឋាន បាន​សន្និដ្ឋានថា ជនសង្ស័យ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​នាំ​សាច់ប្រាក់​ជាង ៣​លាន​៥​សែន​ដុល្លារ​នោះ ចូលមក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដែល​សង្ស័យ​ជាការ​សម្អាត​ប្រាក់​ប្រាកដ​មែន ចំណែក​ឈ្មោះ Zhang Jian ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×