Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រារព្ធឡើងក្នុងខេត្តតាកែវ ស្នងការខេត្តត្រៀមកំលាំងរាប់រយនាក់ ដើម្បីការពារសុវត្ថិភាព

spot_img

តាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការក្រើនរំលឹក និងឲ្យកងកំលាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈជាមុនឲ្យបានល្អ នូវពិធីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល និងការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខ័ណ្ឌ ពោលគឺមិនឲ្យកើតមានបញ្ហាណាមួយជាដាច់ខាត ។

ថ្លែងនៅក្នុងពិធីត្រួតពិនិត្យកងកម្លាំងនគរបាល និងផ្សព្វផ្សាយផែនការការពារសន្តិសុខក្នុងព្រះរាជពិធីច្រត់ព្រះនង្គល និងការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ថា នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលនេះ កងកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារសុខសុវត្ថិភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ព្រោះព្រះរាជវត្តមានដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងស្ថានទូតជាច្រើនទៀត ក៏នឹងស្តេចយាង និងអញ្ជើញចូលរួមនៅក្នុងពិធីដ៏មហាឡារិកនេះ ដូច្នោះទោះស្ថិតនៅកាលៈទេសៈបែបណាក៏ដោយ ត្រូវតែការពារឲ្យពិធីច្រត់ព្រះនង្គល ដែលប្រារព្ធនៅក្នុងខេត្តតាកែវរបស់យើង ប្រព្រឹត្តទៅដោយរលូនល្អ ។

ឯកឧត្តម សុខ សំណាង បន្ថែមទៀតថា កិច្ចការងារនេះ វាពិតជាសំខាន់ខ្លាំងណាស់ ហើយក៏ជាមហាកិត្តយសផងដែរសម្រាប់កងកម្លាំងនគរបាលខេត្តតាកែវរបស់យើង ដែលបានការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ដូចជាតំណាងទូតផងដែរ ដែលបានស្តេចយាងនិងអញ្ជើញចូលរួមនៅក្នុងពិធីច្រត់ព្រះនង្គលនៅខេត្តតាកែវឆ្នាំនេះ ដូចនេះវាទាមទារឲ្យយើងទាំងអស់គ្នា ដែលជាកងកម្លាំងនគរបាលខេត្ត ចូលរួមសហការគ្នា និងសាមគ្គីគ្នាក្នុងការយាមកាម ការពារឲ្យបានល្អបំផុតទៅតាមគោលដៅរៀងៗខ្លួន ។

បើតាម ឯកឧត្តម ឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្រៅតែពីការការពារនូវព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល កងកម្លាំងនគរបាលរបស់យើង បន្ទាប់ពីភារកិច្ចការពារសុវត្ថិភាពហើយ យើងនៅតែមានភារកិច្ចសំខាន់មួយទៀត គឺការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដោយយើងត្រូវតែការពារឲ្យការបោះឆ្នោតនេះ ដំណើរការទៅរលូនតាមបែប ប្រជាធិបតេយ្យ ហើយចប់ពីនេះ យើងនៅតែមានភារកិច្ចដដែល គឺការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងអនុវត្តឲ្យមានប្រសិទ្ធិភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕ តាកែវ

spot_img
×