Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កោះហៅ​លោក​អា​ឡិច ជា​សកម្មជន​នៅ​អា​រ៉ែ​ង ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន​

spot_img

​ភ្នំពេញ ​៖ លោក​អា​ឡិច ដែល​ជា​ជនជាតិ​អេ​ស្ប៉ាញ​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​អា​រែង​ខេត្ត​កោះកុង ហើយ​ធ្វើការ​ល្មើស​នឹង​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យចូល​សវនការ​នា​ថ្ងៃទី​៣០ ខែ​កក្ត​ដា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​តាម​ដីកា​កោះហៅ​ជនជាប់ចោទ​ឲ្យចូល​សវនាការ កាលពី​ថ្ងៃ​ទី 25 ខែ​មេសា​ឆ្នាំ 2019 លោក​អ៊ីវ ត្រា​យ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង បាន​កោះហៅ​លោក​អា​ឡិច អាយុ 36 ឆ្នាំ ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​មាន​អាសយដ្ឋាន​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេ​ស្ប៉ា​ញ ឲ្យចូល​មក​សាលាដំបូង​ខេត្ត​កោះ​កង​នៅ​ថ្ងៃទី 30 ខែកក្កដា​ឆ្នាំ 2019 វេលា​ម៉ោង 8 និង 30 នាទី​ព្រឹក​ជា​កំហិត ដើម្បី​ចូល​បំភ្លឺ​នា​ពេល​សវនាការ អំពី​រឿង​ឈ្មោះ​អា​លិច​ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្ដូងទឹក​ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី 26 ដល់​ថ្ងៃ​ទី 28 ខែកក្កដា​ឆ្នាំ 2015 នឹង​ថ្ងៃ​ទី 12 ខែ​សីហា ឆ្នាំ 2015 បទល្មើស​ដែល​មាន​បញ្ញត្ត​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា 29 , 424 នៃ​ក្រម​ព្រហ្មទណ្ឌ​។

​គួររំលឹកថា លោក​អា​ឡិច ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ ដោយ​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​មិន​ឲ្យ​លោក​ចូល​មក​កាន់​ទឹក​កម្ពុជា​នោះ​ទេ​។

​សកម្មជន​អា​រ៉ែ​ង លោក អា​ឡិច​ហ្សង់​ដ្រូ ហ្គន់​សា​ឡេស ដេ​វិតសិន (Alejandro Gonzalez Davidson) ដែល​ជា​ជនជាតិ​អេ​ស្ប៉ា​ញ ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅ​រសៀល​ថ្ងៃ​ថ្ងៃទី ២៣ ខែ កុម្ភ​: ឆ្នាំ ២០១៥​។ ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​ប្រសិនបើ​ជនបរទេស និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវតែ​មាន​ទោស​។ ករណីនេះ បណ្តេញចេញ និង​ត្រូវ​ដាក់​ចូល​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា ។ លោក អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០ ឆ្នាំ បង្កើត​បក្ខ ពួក​មិន​គោរព​ច្បាប់​ស្រុកទេស​របស់​កម្ពុជា ។ ទិដ្ឋាការ​របស់​លោក​អា​ឡិច បាន​ផុតកំណត់​កាលពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ការចាប់ខ្លួន អា​ឡិច​នេះ​គ្មាន​អ្វី​គួរអោយ​ភ្ញាក់ផ្អើល​ទេ គ្រាន់តែ​ជា​ការចាប់​អន្តោរ​ប្រវេស្ត៍​ខុសច្បាប់​តែ​ប៉ុណ្ណោះ ៕​ ​ដោយ​ ៖​ កូឡាប

spot_img
×