Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ពីររូប​

spot_img

ភ្នំពេញ ​៖ ​លោក​វីល្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរក្រោក បាន​ដាក់​លិខិតស្នេី​សុំ​រួច​ហើយ ដើម្បី​សុំ​ការឯកភាព​ពី​សម្ដេច​តេជោ ក្នុងការអញ្ជេី​ញ​រដ្ឋមន្ត្រី​២​រូប មក​ចូលរួម​បំភ្លឺ​ក្នុង​កិច្ចប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បន្ទាប់​ពី​ក្រុមការងា​រយេីង​ខ្ញុំ​បាន​ស្រាវជ្រាវ​ពិនិត្យឃេីញ​ភាពមិនប្រក្រតី និង​ភាពអវិជ្ជមាន​មួយចំនួន​នៅ​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​ទាំង​២​នេះ​។ លោក​វីលាម ប្រកាស​បែបនេះ តាមរយៈ​ហ្វេ​សប៊ុក ផ្លូវការ​នៅ​ថ្ងៃទី 30 ខែ​មេសា​។​

​បើតាមលោកវីល្លាម បានលើកឡើងថា ​ឯកឧត្តម​រដ្ឋមន្ត្រី​ពីរ​រូប​ដែល​បាន​ត្រូវ​អញ្ជើញ​នោះ​ដើម្បី​បំភ្លឺ​នៅក្នុង​កិច្ចប្រជុំ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ពេល​ខាង​មុខ​នោះ​គឺ​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក​សាស្ត្រ​ចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ​ដោយ​ប្រធានបទ​ជាមួយ​ក្រសួង​សុខាភិបាល មាន​ដូចជា​បញ្ហា​ក្រមសីលធម៌​គ្រូពេទ្យ , ការគ្រប់គ្រង​ធូររលុង​លេ​ី​គ្លីនិក​ឯកជន , ការខ្វះ​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ការព្យាបាល​អ្នកជំងឺ​របស់​គ្លីនិក​ឯកជន , ការ​លំហូរ​ចូល​នូវ​ឱសថ​ក្លែងក្លាយ​ដែល​ប៉ះពាល់​សុខភាព , ដែល​សុទ្ធសឹង​ជាហេតុ​នាំ​អោយ​ពលរដ្ឋ​ដែលជា​អ្នក​ទទួលយក​សេវា​ធា​រណៈ សេវា​ឯកជន​ពី​វិស័យ​សុខាភិបាល​កេ​ី​ត​ក្ដី​មិន​ពេញចិត្ត​និង​រិះគន់ និង​ប្រធានបទ​ជាមួយ​និង​ក្រសួង​ការពារ មាន​ដូច​ជា​ការ​កាត់​ប្រាក់​បៀ​វត្ត​ន៍​យោធិន​មិន​ប្រក្រតី ,​ការ​កិបកេង​យក​របប​ឧបត្ថម​យោធិន ,​មេ​យោធា​ប្រេី​អំណាច​ខុស​ប្រក្រតី . បញ្ហា​បក្សពួក​សែស្រឡាយ​សណ្ដោង​កូន​បង្កេីត​មក​ធ្វេី​ការ​ក្រោមបង្គាប់ ជា​ដើម ដែល​សុទ្ធសឹង​ជាហេតុ​នាំ​អោយ​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព ប៉ះពាល់​ដល់​ស្មារតី​អង់អាច​របស់​កងទ័ព ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×