Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លិខិត​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​ឋានន្តរស័ក្តិ​នគរបាល ជា​លិខិត​ក្លែងក្លាយ ព្រោះ​គ្មាន​ការចុះហត្ថលេខា បោះត្រា​

spot_img

​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ខៀវ សុភ័គ កាលពី​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៩ បាន​បដិសេធ​លិខិត​ដែល​បង្ហាញ​ពី​ការធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៅ​ក្រសួង​មហាផ្ទៃ ត្រូវបាន​គេ​ចែកចាយ​លើ​បណ្ដាញ​សង្គម facebook ក៏ដូចជា​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ព្រោះ​លិខិត​ទាំងនោះ ជា​លិខិត​ក្លែងក្លាយ មិន​ផ្លូវការ គ្មាន​ការ​បោះត្រា គ្មាន​ការចុះហត្ថលេខា និង​ចុះ​ថ្ង​ខែ​ត្រឹមត្រូវ​នោះ​ទេ​។​

​បើ​តាម​ការដកស្រង់​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា លោក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ជា​លិខិត​ក្លែងក្លាយ និង​មិន​ផ្លូវការ ខណៈ​ក្នុង​លិខិត​បាន​បង្ហាញ​ពី​លំដាប់​ឋានន្តរស័ក្តិ​នគរបាល និង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ជា​កំណែទម្រង់​ថ្មី ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​។​

​ការ​ចែកចាយ​លិខិត​នោះ កើតមាន​ឡើង​បន្ទាប់ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ២៧ មេសា បាន​ណែនាំ​ទៅកាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យ​កាត់បន្ថយ​ផ្កាយ​ក្នុង​ជួរ កង​ទព័ និង​នគរបាល ដែល​ជា​ការ កែ​ទម្រង់​មួយ ឲ្យមាន​សមភាព​ក្នុង​ជួរ​កងកម្លាំង​។​

​លោក ខៀវ សុភ័គ បានអោយដឹងថា ក្រុម​មន្ត្រី​ជំនាញ​បាន​រៀបចំ​ធ្វើ​កំណែទម្រង់​នេះ​រួចរាល់​ហើយ ប៉ុន្ដែ​ក្រសួងមហាផ្ទៃ មិន​ទាន់​ចេញ​លិខិត​ផ្លូវការ​ណាមួយ ជូន​ដល់​សាធារណជន​នៅ​ឡើយ​ទេ​។ លិខិត​ដែល​គេ​នាំគ្នា​ចែកចាយ លើ​បណ្ដាញ​ហ្វេ​សប៊ុក​នោះ គឺជា​លិខិត​មិន​ផ្លូវការ ព្រោះ​គ្មាន​វាយ​ត្រា​គ្មាន​ថ្ងៃខែ និង​គ្មាន​អ្នកចុះហត្ថលេខា​ត្រឹមត្រូវ​។ ក្នុង​លិខិត​ហ្នឹង​មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ ជួនកាល​គេ​បង្ហោះ​លេង​តែ​ខ្លួន​គេ​ទៅ អា​លិខិត​ក្លែងក្លាយ​ឥឡូវ​មិន​ពិបាក​ធ្វើ​ទេ​ប្អូន ជនខិលខូច គេ​ចង់​ធ្វើ​ម៉េច​ក៏​បាន​ដែរ តែ​សំខាន់​មាន​បោះត្រា មាន​ថ្ងៃខែ មាន​ឈ្មោះ​អ្នក​ស៊ីញ៉េ ឬ​អត់​? បើ​អត់​ទេ កុំ​ជឿ​វា​អី​ប្អូន ព្រោះ​នេះ​គ្រាន់តែ​ក្រុម​បណ្ដាញ​សង្គម​ចែកចាយ​គ្នា​លេង​ទេ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×