Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​ស៊ិ​ច​ស៊ី​ ​រតនៈ ពិសី ផ្ដាំផ្ញើ​ដល់​អ្នកសិល្បៈ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជន​ឆបោក ដែល​នាង​ទើបតែ​បាន​ជួបប្រទះ​ផ្ទាល់ ព្រោះ​រឿង​ធានា​ទៅ​ច្រៀង នៅ​បារាំង​

spot_img

(​ភ្នំពេញ​)៖ តារាចម្រៀង សិច​ស៊ី បញ្ចេញ​ដើមទ្រូង​កញ្ញា រតនៈ ពិសី បាន​ធ​ឮ ទម្លាយ​នូវ​សា​មួយ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន ដោយ បានបង្ហាញ​នូវ​មុខមាត់​ពិត​របស់​មនុស្ស​ម្នាក់ និង​បក្ខពួក​ម្នាក់ទៀត ដែល​អះអាងថា ធានា​យក​នាង​ទៅ​ច្រៀង​នៅ​បារាំង តែ​ធាតុពិត​មនុស្ស​ដែល​អះអាងថា ធានា​យក​នាង​ទៅ​ច្រៀង​នៅ​បារាំង​នោះ ជា​ជន​ឆបោក តែប៉ុណ្ណោះ ដោយ​ទ្រាំលែងបាន ទើប​តារាចម្រៀង​រូបនេះ ដាច់ចិត្ត​ទម្លាយ​ពីមុខ​មាត់​ពិត​រប​ស់ជ​ន​ឆបោក​នោះ ជា​សាធារណៈ​តែម្ដង​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ បោកប្រាស់​នេះ​ផងដែរ តារាចម្រៀង​ស្រី រតនៈ ពិសី បាន​ថ្លែង​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​ថា នាង​បាន​ចាញ់បោក ដោយ​ឲ្យ​លុយ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ ដែល​បាន​អះអាងថា ជា​អ្នកធានា​ឲ្យ​នាង និង​តារា​ពីរ​អ្នក​ផ្សេងទៀត ទៅ​ច្រៀង​នៅ​បារាំង ដែល​លុយ​១០០​ដុល្លារ​នេះ ជា​ថ្លៃ​សេវា​សំរាប់​បកប្រែ​ឯកសារ ជា​ភាសារ​បារាំង ដោយ​កុហកថា​ធានា ទៅ​ច្រៀង​និង​សម្ដែង ដោយ​សន្យាថា នឹង​ឲ្យ​លុយ​គ្រប់​ចំនួន​មកវិញ តែ​បែរជា​មិន​ឲ្យ​។​

​តារាចំរៀង តូច​ច្រឡឹង​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង រតនៈ ពិសី បាន បន្តថា “​លុយ​១០០​ដុល្លារ សម្រាប់​បកប្រែ​ឯកសារ ជា​ភាសារ​បារាំង មិន​អស្ចារ្យ​ទេ​ហើយ ក៏​មិន​ចង់​ខ្មាស​គេ​ដែរ .. តែ​នេះ​កុំ​ឲ្យ​ចាញ់​ចិ​ត្ដ យាយ​ប៉ិ​ពូកែ​បោក​សម្ដី ផ្អែម​នេះ សូម​បងប្អូន​សិល្បករ​-​សិល្បការី​នី​ទាំងអស់ ប្រយ័ត្ន​ជន​ឆបោក​ម្នាក់នេះ ព្រោះ​គាត់​បាន​បោកប្រាស់​សិល្បៈ យើង​ច្រើន​នាក់​ហើយ ដោយ​កុហកថា​ធានា ទៅ​ច្រៀង និង​សម្ដែង នៅ ប្រទេស បារាំង​។ មិនមែន​តែ​ខ្ញុំ​ទេ គឺមាន​ច្រើន​នាក់​ទៀត សូម​ប្រយ័ត្ន​ជ​ន​បោកប្រាស់​ម្នាក់នេះ ផង​បងប្អូន ជួយ shares អោយ​បងប្អូន​យើង​ដឹង​គ្រប់ៗ​គ្នា​ផង ឥឡូវ​គាត់ Block FB ខ្ញុំ​ចោល​ហើយ​ឆាត ទារលុយ មិន​បានទេ អញ្ចឹង​ធ្វើទាន​អោយ​គាត់​ចុះ តែ​ខ្ញុំ​មិន​ចង់អោយ​បងប្អូន​សិល្បៈ​យើង ស្ដាយ​ណាស់​ដែល​ខ្ញុំ​មិនបាន​ថត​សម្លេង យាយ​ឯង ដៀល សិល្បករ ខ្មែរ កុំ អី មក​ស្រុក​ខ្មែរ បាន យក​លី​អូ គ្រប មុខ​ដើរ​មិន​ខាន យាយ ចាញ់បោក​គាត់​ទៀត អញ្ចឹង​ផុស​ទៅ ….​គាត់​អាយុ ប៉ុណ្ណេះ​ហើយ លុយ ប៉ុណ្ណឹង​ចាត់ទុក ថា ចូល បុណ្យ​គាត់ ឲ្យ​ហើយ ម៉​ង​ទៅ .. ខ្ញុំ អហោសិកម្ម ឲ្យ​អ៊ុំ​ស្រី ( គាត់​មាន បក្ស ពួកគាត់​ម្នាក់ទៀត​ឈ្មោះ ( សុ​វណ្ឌ ឌី ធ្វើការ​នៅ​ពេទ្យ សម្ភព ជិត បាក់​ទូក ) ជា​អ្នក​រួមគំនិត ទទួល​លុយ​”​។​

កញ្ញា រតនៈ ពិសី ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នកសិល្បៈ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជន​ឆបោក ដែល​នាង​ទើបតែ​បាន​ជួបប្រទះ​ផ្ទាល់​នេះ និង​បើសិនជា​ឃើញ​ជន​រូបនេះ ឆា​តទៅ​ដើម្បី​ធានា​ឲ្យ​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស សូមកុំ​ចាញ់បោក​ឲ្យ​សោះ ដោយ​កញ្ញា រតនៈ ពិសី បានធ្វើ​ការអះអាង​យ៉ាង​ច្បាស់​ថា ជន​ម្នាក់នេះ​ពិតជា​ជន​ឆបោក ដោយបាន​បោកប្រាស់​តារា​ជាច្រើន​នាក់​មកហើយ ជាពិសេស​នោះ គឺ​បោកប្រាស់​ទាំង​ព្រះសង្ឃ​ថែមទៀត​ផង​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×