Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្តសៀមរាប បើកសម្ពោធ​ដំណើរការ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជ​ម្រ​កអភិរក្ស​សត្វ

spot_img

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៩ លោក​ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍ រួមជាមួយ​លោក​Michael Newbill ឯកអគ្គរដ្ឋទូត​ស្តីទី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន Angkor Wildlife & Aquarium បាន​អញ្ជើញ​បើកសម្ពោធ​ដំណើរការ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជ​ម្រ​ប​អភិរក្ស​សត្វ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប ផ្នែក​ឯកជន និង​សមាគម​នានា​។

​នេះ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា​ដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពី​សហរដ្ឋអាមេរិក​។

​គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​សរុប ប្រមាណ ៧០​លាន​ដុល្លារ​អាមេរិក (​ស្ថិតនៅ​លើផ្ទះ​ដី​ទំហំ ១០០​ហិកតា នៅ​ខេត្តសៀមរាប​) ដោយ​ចែកចេញជា ០៣​ដំណាក់កាល ហើយ​ដំណាក់កាល​ទីមួយ គ្រោង​ចំណាយ​អស់​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក​។

​ការសាងសង់​ក្នុងដំណាក់កាល​ទី​១ នឹង​ប្រើ​រយៈពេល ០២​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ខែឧសភា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២១​។ គម្រោង​នេះ​នឹង​នាំមក​នូវ​មជ្ឈមណ្ឌល ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ដើម្បី​បម្រើ​សេចក្តីត្រូវការ និង​ការសិក្សាអប់រំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​។

​ជាងនេះទៀត គម្រោង​វិនិយោគ​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តសៀមរាប ដែល​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​បំផុត​ទី​ពីរ បន្ទាប់ពី​អង្គរវត្ត ពិសេស គឺជា​ការបង្កើត​ភាព​ទាក់ទាញ​ថ្មី​ដែល​នឹង​ជម្រុញ​អោយ​ទេសចរ​មកកាន់​ខេត្តសៀមរាប​បន្ត​ការ​ស្នាក់នៅ​ជា​មធ្យម​ពាក់កណ្តាល​ថ្ងៃ​ទៀតផង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×