Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​មាន​នាវា​១​គ្រឿង​ទៀត ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង ៣​ពាន់​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​នាវា​ទេសចរណ៍​បរទេស ១​គ្រឿង ឈ្មោះ Genting Drem មាន​សញ្ជាតិ Bahamas បាន​ចូល​ចត នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។​

​នាវា​ខាងលើនេះ ដឹក​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣,១៩២​នាក់ និង​មាន ៣០​សញ្ជាតិ ផ្សេងគ្នា​។ នាវា​នេះ​ធ្វើដំណើរ​ចេញពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ចូលមក​ទស្សនា ប្រទេស​កម្ពុជា រយៈពេល​១​ថ្ងៃ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​កំពង់ផែ​ក្រុងព្រះសីហនុ ឲ្យ​ដឹង​បន្តថា នាវា​ទេសចរ​នេះ មាន​នាវិក​បំរើកា​រងា​រលើ​នាវា​ចំនួន ១៧៣២​នាក់ និង​មាន ៣៤​សញ្ជាតិ​។ ហើយ​ថា នាវា​ទេសចរ​នេះ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ប​ម្ត​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ នៅ​ម៉ោង ៨​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ​៕​ ដោយ ៖ ដែនសីមា

spot_img
×