Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​អាច​ជួប​សំណាងល្អ​ក្នុង​រឿង​រកស៊ី ដូច្នេះ​ពេលនេះ​សមស្រប​បំផុត​ដើម្បី​ដំណើរ​ពិភាក្សា សហការ នឹង​សម្រេចបាន​ជោគជ័យ​ការងារ​ក៏​រីកចម្រើន​ល្អ ថ្នាក់លើ​ពេញចិត្ត វាយតម្លៃ​ខ្ពស់ ។ ដោយឡែក​រឿង​មនោសញ្ចេតនា មាន​បញ្ហា​បន្តិច ។ អ្នក​នៅ​លីវ​ពុំទាន់​អាច​រកឃើញ​មនុស្ស​ដែល​សក្តិសម​ជាមួយ​ខ្លួន ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​សំណាង​ក្រហម , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , ថោះ ៕

ឆ្នាំឆ្លូវ ៖ ការងារ​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​បង្កលក្ខណៈ​ឲ្យ​អ្នក​សម្រេចបាន​គោលបំណង ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ពោរពេញ​ដោយ​ភាពកក់ក្តៅ សុខដុមរមនា ។ អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ដែល​អាច​នឹង​ក្លាយជា​គូជីវិត​ក្នុង​អនាគត ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៥​ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង​ប្រផេះ , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ឆ្លូវ ៕​

ឆ្នាំខាល ៖ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី អ្នក​អាច​ជួប​បញ្ហា​ដោយសារ​សម្តី​អ​ចេតនា​របស់ខ្លួន ។ ទោះបី​អ្នក​គ្មាន​គំនិតអាក្រក់​តែ​បែរជា​អាចធ្វើ​ឲ្យ​អ្នក​រួម​ការងារ​យល់ច្រឡំ អ្នក​បាន​បង្កើត​សត្រូវ​ដោយ​មិនដឹង​ខ្លួន ។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ការងារ​ត្រូវ​អាក់ , ផែនការ​ពិបាក​សម្រេច​ជោគជ័យ ។ តែ​សំណាងល្អ​បញ្ហា​លុយកាក់​មាន​ស្ថិរភាព អ្នក​អាច​ចាយវាយ​ដោយ​សេរី​មិន​បារម្ភ​ពី​ការខ្វះខាត ។ ពិសេស​អ្នករកស៊ី​ធ្វើ​ជំនួញ​នោះ​កាក់កប​បំផុត ។​

បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៩​ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , បៃតងខ្ចី ។ ឆ្នាំ​អ្នកយក​អាសា រោង , វក ៕

ឆ្នាំថោះ ៖ ផ្លូវ​បុព្វហេតុ​របស់​អ្នក​ថ្ងៃនេះ​ល្អ​គួរសម ។ អ្នក​មានឱកាស​បង្ហាញ​សមត្ថភាប​របស់ខ្លួន និង​ពង្រីក​ថែម​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ជាង ចូរ​ប្រឹងប្រែង​ក្តាប់​ឱកាស​នេះ​ឲ្យ​ជាប់ ។ រឿង​មនោសញ្ចេតនា មិនបាន​ល្អ គូស្នេហ៍​គ្មាន​អារម្មណ៍​នឹកនា​គ្នាច្រើន​ដូច​មុន​ទៀត ចំណង​ស្នេហ៍​អាច​បែកបាក់ ប្រសិន​អ្នក​ទាំង​២ មិន​រក​វិធី​ជិតដិត​គ្នា​វិញ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ០,៦​ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា ៕

ឆ្នាំរោង ៖ អ្នក​អាច​ជួប​ឧបសគ្គ​ក្នុង​ការងារ ស្ថានភាព​ហាក់ដូច​ស្មុគស្មាញ ។ ចូរ​អត់ធ្មត់ នឹងនរ នោះ​អ្នកនឹង​អាច​ឆ្លង​ផុត​បាន ។ រឿង​មនោសញ្ចេតនា ក៏ត្រូវ​រង​ឥទ្ធិពល ។ ទំនាក់ទំនង​រវាង​គូស្នេហ៍​ប្រែជា​សោះអង្គើយ​ពេល​អ្នក​ទាំង​២ មិន​យកចិត្តទុកដាក់​ដល់​អារម្មណ៍​របស់​គ្នា​គិតតែ​រឿង​ខ្លួន​ជាសំខាន់ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង​ទឹកសមុទ្រ , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ ៕

ឆ្នាំម្សាញ់ ៖ អ្នក​អាច​ជួប​បញ្ហា​អំពី​រឿង​លុយកាក់ ។ អ្នក​គួរ​មាន​ផែនការ​ចំណាយ​ជាក់ស្តែង មិនត្រូវ​ខ្ជះខ្ជាយ​ទិញ​របស់ ឬ​ចាយវាយ​ទៅលើ​រឿង​មិន​សមស្រប ។ រឿង​មនោសញ្ចេតនា​ក៏​មិនល្អ អ្នក​អាច​ត្រូវ​គ្រួសារ​ជំទាស់​ចំពោះ​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ។ នេះ​ជា​មូលហេតុ​បង្កទំនាស់​ពេល​អ្នក​ដាច់ខាត​ការពារ​ស្នេហា​របស់ខ្លួន ។ ពេលនេះ​អ្នក​នឹងនរ​ស្តាប់​គ្រប់គ្នា​បកស្រាយ​កុំ​ឆេវឆាវ ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៦​ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង​ប្រាក់ , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត ៕

ឆ្នាំមមី ៖ ថ្ងៃនេះ​អ្នកទទួល​ដំណឹង​រីករាយ​ច្រើន ។ អ្នក​មានឱកាស​ពង្រីក​ការងារ​របស់ខ្លួន ។ ឱកាស​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បើកទូលាយ​រង់ចាំ​អ្នក​ប្រសិន​អ្នកមាន​គ្រប់​សមត្ថភាព និង​ឆ​ន្ទះ នោះ​ពុំមាន​អ្វី​ជាការ​រាំងស្ទះ​ឡើយ ។ បញ្ហា​លុយកាក់​ចម្រុងចម្រើន មាន​បន្ថែម​ប្រភព​ចំណូល ពេលនេះ​អ្នក​គួរ​ពិចារណា​ថែម​អំពី​ការវិនិយោគ​នៅ​វិស័យ​ថ្មីៗ​មួយចំនួន ដើម្បី​បង្កើត​ទ្រព្យ ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​បៃតងចាស់ , ស្លាបកំភេម ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ ៕

​ឆ្នាំមមែ ៖ អ្នក​មើលឃើញ​ឱកាស​រកប្រាក់​ច្រើន និង​របស់​ក្តាប់បាន​មិន​ឲ្យ​លាភ​របូត​ផុតដៃ ។ អ្នកធ្វើ​ការរកស៊ី​ប្រាក់​ខែ​អាច​រកបាន​ថែម​កិច្ចការ​ពី​ខាងក្រៅ អ្នក​ក៏​គួរ​ថ្លឹងថ្លែង ប្រសិន​ពុំមាន​កម្លាំង និង​ពេលវេលា​គ្រប់ ។ ថ្ងៃ​នេះដែរ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់ខ្លួន ។ មុខងារ​ថ្លើម​អាច​រង​ឥទ្ធិពល​ដោយសារ​ការបរិភោគ​ស​ម្រាក​មិនបាន​ត្រឹមត្រូវ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​បៃតងខ្ចី , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា កុរ , ចរ ៕

ឆ្នាំវក ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ច្រើន ពិសេស​ផ្នែក​លុយកាក់ ។ អ្នកនឹង​មានឱកាសរ​ក​ប្រាក់​ច្រើន​ស្មាន​មិន​ដល់ មិនចាំបាច់​នឿយហត់​ច្រើន នៅតែ​ទទួលបាន​ចំណូល​ដ៏​ក្រាស់ក្រែល ។ ខាង​ផ្នែក​ការងារ​ក៏​រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ​ផ្តល់រ​ង្វាន់ ។ រឿង​មនោសញ្ចេតនា​ជួប​បញ្ហា​បន្តិច មានទំនាស់​តិចតួច ដោយ​គ្រាន់តែ​អ្នករក្សា​ភាពទន់ភ្លន់ មិន​តបត​នោះ នៅតែ​រក្សាបាន​បរិយាកាស​ស្រុះស្រួល ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៥​ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង​លឿង , ស ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ៕

ឆ្នាំរកា ៖ ថ្ងៃនេះ​អ្នក​អាច​ប្រឈម​នឹង​រឿង​ស៊យ​ជាច្រើន ។ មាន​ប្រផ្នូល​បាត់បង់​ប្រាក់កាស ទ្រព្យ​មានតម្លៃ ហេតុនេះ​ត្រូវ​ប្រយ័ត្នប្រយែង​កុំ​យកតាម​ខ្លួន​ច្រើន​ពេលចេញ​ក្តៅ​ផ្ទះ ។ ការងារ​ក៏មាន​អ្នក​ច្រណែនឈ្នានីស ចូរ​ប្រមូល​ធ្វើ​តែ​ការងារ​របស់ខ្លួន កុំ​ខ្វល់​នឹង​សម្តី​ខ្សឹបខ្សៀវ​នៅ​ជុំវិញខ្លួន ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,២​ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ស្វាយ , ក្រហមខ្ចី ។ ឆ្នាំ​អ្នកយក​អាសា ខាល , ចរ ៕

ឆ្នាំចរ ៖ អ្នកមាន​អារម្មណ៍​មិន​នឹងនរ​ពេល​រឿង​គ្រួសារ​រញ៉េរញ៉ៃ អាថ៌កំបាំង​លាក់ទុក​ដល់​ថ្ងៃ​ចុងក្រោយ​ក៏​ជួយ​ចេញ​បងប្អូន​បង្កើត​មិន​យល់​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ធ្វើ​ឲ្យ​អ្នក​ពិបាកចិត្ត​បំផុត ។ អ្នក​សំណាងល្អ ការងារ​មិនត្រូវ​រង​ឥទ្ធិពល​ច្រើន ដោយ​សភាព​ផ្លូវចិត្ត​របស់​អ្នក ។ ទោះបី​រឿង​គ្រួសារ​មិន​សប្បាយ តែ​អ្នក​នៅតែ​ធ្វើការ​ពេញទំហឹង មិន​ធ្វើ​ឲ្យ​ថ្នាក់លើ​ទាស់ចិត្ត ។​

បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៨​ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង កាហ្វេ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា វក , រកា ៕

ឆ្នាំកុរ ៖ ការងារ​រីកចម្រើន​អំណោយផល​ល្អ ត្រូវ​តាម​ផែនការ ។ ទោះ​នៅមាន​ការលំបាក​មួយចំនួន តែ​អ្នក​បាន​តស៊ូ និង​ប្រឹងប្រែង​ឆ្លង​ផុត​រាល់​ឧបសគ្គ ដណ្តើមបាន​គោលដៅ​សម្រាប់​ខ្លួន ។ ដោយឡែក​រឿង​មនោសញ្ចេតនា​បែរជា​មិនល្អ​ដូច​បំណង ។ ដោយសារតែ​រវល់​ការងារ​ពេក ហេតុនេះ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ថែទាំ​គ្រួសារ ធ្វើ​ឲ្យ​មនោសញ្ចេតនា​សាបរលាប ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៤​ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ៕

spot_img
×