Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹក​បិទ​វគ្គ​បំប៉ន​បច្ចេកទេស​ប្រើប្រាស់​អាវុធ​ថ្មើរជើង និង​អាវុធ​គាំទ្រ​ជំនា​ន់ទី​២ និង​បើក​វគ្គ​បន្ត​ជំនាញ​នាំ​ផ្លូវ​ជំនា​ន់ទី​៣

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​ព័ត៌មាន​សាធារណៈ កងទ័ពជើងទឹក បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ទ័ពជើងទឹក ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ បានរៀបចំ​ធ្វើ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បច្ចេកទេស​ប្រើប្រាស់​អាវុធ​ថ្មើរជើង និង​អាវុធ​គាំទ្រ​ជំនា​ន់ទី​២ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បន្ត​នូវ​ជំនាញ​នាំ​ផ្លូវ ជំនា​ន់ទី​៣ ជូន​ដល់​កម្លាំង​កងទ័ពជើងទឹក ដើម្បី​បង្កើន​សមត្ថភាព របស់​ពួកគេ ឲ្យ​កាន់តែ​ខ្ពស់​មួយកំរិត​ថែមទៀត​។​

​លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​នេះ​។ ក្នុងនោះ ក៏មាន​វត្តមាន របស់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត ក៏បាន​ចូលរួម​ជា​កិត្តិយស​ផងដែរ​។​

​នៅក្នុង​ពិធី​នោះដែរ ក៏មាន​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​នាយ​នា​វី នាយ​នា​វី​រង ក្នុង​សាលា​ទ័ពជើងទឹក​មួយចំនួន ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ការងារ មាន​ស្នាដៃ​ល្អ ជូន​អង្គភាព ក៏ដូចជា​ជូន​សង្គមជាតិ​ផងដែរ​។​

​នាឱកាស​នោះ លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ បាន​ថ្លែង​កោតសរសើរ​ដល់​សកម្ម​ភាព​ការងារ របស់​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​កងទ័ពជើងទឹក​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​កន្លងមក ជាពិសេស​បាន​ខិតខំ​ហ្វឹកហាត់​យុទ្ធវិធី របស់​កងទ័ព​ទទួល​បាន​លទ្ធផល​ល្អ ជា​បន្តបន្ទាប់​មកនេះ​។​

​ជាងនេះទៀត លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​កងទ័ពជើងទឹក​គ្រប់​អង្គភាព ឲ្យ​បន្តការងារ​ចុះជួយ​ប្រជាពលរដ្ឋ​រាល់​គ្រប់​ការងារ​សង្គម​ផ្សេងៗ ពិសេស​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ សម្ភារៈ​ឧបករណ៍​ផ្លូវទឹក សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ នៅលើ​លំហ​សមុទ្រ ឬ​តាម​ផ្លូវទឹក ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕​ ដោយ ៖ ដែន សីមា

 

spot_img
×