Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ២​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន ជិះ​ម៉ូតូ​ដេញតាម​ក្បូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន គ្រោង​នឹង​បញ្ជូនទៅ​តុលាការ​

spot_img

ភ្នំពេញ ​៖ ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក ក្បូន​គណៈប្រតិភូ ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​មកដល់​ចំណុច​ក្បែរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​១៧២ សង្កត់ ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​ក្បូន​ក្នុង​ល្បឿន​លឿន ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់​ខ្លូន​សាកសួរ និង​ធ្វើតេស្ត​ពិនិត្យ​រកសារ​ធាតុ​ញៀន ជា​លទ្ធផល​(​វិជ្ជមាន​) មាន​សារធាតុ​ញៀន​។​

​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ ឈ្មោះ ចាន់ បូ​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ឈ្មោះ លី គឹម​សាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យក​មាន​ម៉ូតូ​ម៉ាក Yamaha Mio ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 1F-9934​។​

​សមត្ថកិច្ច​បន្តទៀតថា ដំណើររឿង​ហេតុ​នោះ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី កម្លាំង​អធិការដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល បាន​បញ្ចេញ​កម្លាំង​ការពារ​ក្បូន​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​លោកស្រី អោ​ង សាន​ស៊ូ​ជី លុះដល់​វេលា​ម៉ោង​៩​ព្រឹក ក្បូន​បានធ្វើ​ដំណើរ​មកដល់​ចំណុច ផ្លូវ​១៧២ កែង​ផ្លូវ​ព្រះ​នរោត្តម ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ក្បូន​ដោយ​ល្បឿន​លឿន​ពីក្រោយ មិន​ព្រម​ឈប់ សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​បឋម​រក​សារធាតុ​ញៀន​(​លទ្ធផល​វិជ្ជមាន​)​មាន​សារធាតុ​ញៀន​។ និង​ទិសដៅ​បន្ត កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​ ដោយ​ ៖​ កូ​ឡាប

spot_img
×