Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​អ្នក​លក់ឱសថ កុំ​គិតតែ​ពី​ប្រាក់ចំណូល ត្រូវ​គិត​បញ្ហា​សុខភាព​ជា​ចម្បង​

spot_img

​ភ្នំពេញ​៖ លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​អ្នក​លក់ឳ​សថ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្ត​គិត​ទៅដល់​សុខភាព​ប្រជាជន សូម​កុំ​គិតតែ​ពិ​ប្រាក់ចំណូល​របស់​ខ្លួន ហើយ​អ្នក​ដែល​គ្មាន វិជ្ជាជីវៈ​ពេទ្យ​មេត្តា​កុំ​ចេញមុខ​មក​លក់​ឳ​សថ​ឲ្យសោះ​។​

​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សមាជិកសមាគម​អ្នកលក់​ឱសថ​កម្ពិជា ជំនាន់​ទី​៣ កាលពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ នៅ​មហោស្រព​ចេនឡា លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ថ្លែងថា “​ឳ​សថ​គឺ​ជា​អាវុធ​មុខ​ពីរ បើ​អ្នក​លក់​មិន​មាន​ការប្រុងប្រយ័ត្ន​ទេ នោះ​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​សាធារណៈ ដូច្នេះ​អ្នក​លក់​ទាំងឡាយ ត្រូវ​ធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ និង​ទៅ​តាម​នីតិវិធី​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល​។ លោក​បន្តថា ចំពោះ​អ្នក​លក់ ឳ​សថ កុំ​គិតតែ​ពី​ប្រាក់​ចំណូល តែ​ត្រូវ​គិត​ពី​សុខភាព​ប្រជាជន​ជា​ធំ​។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា ក្នុង​នាម​រដ្ឋបាល​រា​ធានី​ភ្នំពេញ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំមក​នូវ​សន្តិភាព ជូន​ប្រជាជន​ខ្មែរ​ទាំងមូល គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ឃួ​ង ស្រេង បាន​ថ្លែង​ទៀតថា កន្លងមកនេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់ លុបបំបាត់​ក្រុមហ៊ុឳ​សថ និង​ឳ​សថ​ស្ថាន ដែល​មិន​គោរព​ច្បាប់​របស់​ក្រសួង ដូចជា​លក់​ឳ​សថ​អត់​មាន​លេខ​បញ្ជី​កា ផ្សព្វផ្សាយ​ឳ​សថ​គ្មាន​ច្បាប់​អនុញ្ញាត និង​ចុះ​ស្រាវជ្រាវ ដកហូត​ឳ​សថ​ក្លែងក្លាយ ឳ​សថ​ខុសច្បាប់ ឳ​សថ​ដែល​មាន​ការហាមឃាត់ ឳ​សថ​ដែល​មាន​គុណភាព​អន់ និង​ផុតកំណត់​ការប្រើប្រាស់ ដើម្បី​យក​ទៅ​បំផ្លាញចោល​។​

លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់​លុបបំបាត់​ក្រុមហ៊ុន​ឱសថ និង​ឱសថស្ថាន ដែល​មិន​គោរព​ច្បាប់​របស់​ក្រសួង ដូចជា​លក់​ឱសថ​អប់មាន​លេខ​បញ្ជី​កា ផ្សព្វផ្សាយ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត និង​ចុះ​ស្រាវជ្រាវ​ដកហូត​ឱសថ ក្លែងក្លាយ​ឱសថ​ខុសច្បាប់ ឱសថ​ដែល​មាន​ការហាមឃាត់ ឱសថ​ដែល​មាន​គុណភាព​អន់ និង​ផុតកំណត់​ការប្រើប្រាស់ ដើម្បី​យក​ទៅ​បំផ្លាញចោល​។​

​លោក​អភិបាល​រាជធានី បាន​ស្នើ​ឲ្យ​សមាជិក សមាជិកា​សមាគម យក​ចំណេះដឹង​ដែល​ទទួលបាន ទៅ​អនុវត្ត​ប្រកប​ដោយ​សីលធម៌ វិជ្ជាជីវៈ និង​មាន​ប្រសិទ្ធភាព ក្នុង​ការបម្រើ​សេវា​សុខាភិបាល សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​នូវ​ភាព​អសកម្ម​និង​ហានិភ័យ​ជា​យថាហេតុ​ដែល​កើតចេញ​ពី​ការប្រើប្រាស់​ឱសថ ដូចជា​ឱសថ​ក្លែងក្លាយ ឱសថ​ខុសច្បាប់ ឱសថ​ដែល​មាន​ការហាមឃាត់ ឱសថ​ដែល​មាន​គុណភាព​អន់ និង​ផុតកំណត់​ប្រើប្រាស់​ដែល​នេះ​ជា​កត្តា​សត្យានុម័ត មិន​អាច​ប្រកែក​បាន​។​

ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព និង​ពង្រីក​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ លោក​ឃួង ស្រេង បាន​ថ្លែងបន្តថា ត្រូវ​បង្កើន​គុណភាព​នៃ​ការបណ្តុះបណ្តាល​ម​មូលដ្ឋាន​ដល់​ម្ចាស់ អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ អាហារ​បំប៉ន​សុខភាព និង​គ្រឿងសំអាង​បន្តទៀត​។ បន្ត​ជំរុញ និង​ក្រើនរំលឹក​ដល់​ឱសថការី​ទាំងអស់ ត្រូវ​ពិនិត្យ​ឱសថ​ឲ្យបាន​ល្អិតល្អន់ មុន​នឹង​លក់​ឱសថ ដល់​អ្នកជំងឺ និង​គោរព​ច្បាប់ មុន​បើក​លក់​ឱសថ ជា​ពិសេស​ទៀត ការ​ទុកដាក់​ឱសថ​ត្រូវ​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ស្ថិត​ក្នុង​សីតុណ្ហភាព ចន្លោះ​ពី​២០​អង្សា​ទៅ​២៥​អង្សា​។ ត្រូវ​រក្សា​តម្លៃ​ឱសថ​ដែល​បាន​ដាក់​លក់​ឲ្យមាន​តម្លៃ​ដូច​គ្នា នៅតាម​ឱសថស្ថាន​ទាំងអស់​។ ត្រូវ​បន្ត​ចុះ​ស្រាវជ្រាវ​និង​ដកហូត​ឱសថ​ក្លែងក្លាយ ឱសថ​ខុសច្បាប់ ឱសថ​ដែល​មាន​ការហាមឃាត់ ឱសថ​ដែល​មាន​គុណភាព​អន់ និង​ផុតកំណត់​ការប្រើប្រាស់ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​គ្រប់គ្រង​ឱសថស្ថាន​រដ្ឋ ឯកជន ឲ្យបាន​ត្រឹមត្រូវ​៕ ដោយ​៖​កូឡាប​

spot_img
×