Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ការពារ​សុខភាព​សត្វ និង​ជំងឺឆ្លង​សត្វ​ក្រសួងកសិកម្ម​ផ្អាក​ការអនុញ្ញាត​ឲ្យ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ដែល​កំពុង​កើត​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាននិងកំពុង​ជួយ​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​បាន​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ជាក់ស្តែង​អង្គការ DTRA កំពុង​សហការ​អនុវត្ត​គម្រោង​មួយចំនួន​ជាមួយ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ដូចជា​ការការពារ​សុខ​ភាព​សត្វ និង​ជំងឺឆ្លង​សត្វ​។

​នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អនុ​ញ្ញា​ឲ្យ​លោក​បណ្ឌិត ROBERT POPE នាយក​អង្គការ Defense Threat Reduction Agency (DTRA) និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​វិស័យ​កសិកម្ម ដោយឡែក​អនុវិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ដែល DTRA កំពុង​ជួយ​លើ​អនុ​វិស័យនេះ​។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បាននិងកំពុង​ជួយ​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​បាន​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ជាក់ស្តែង​អង្គការ DTRA កំពុង​សហការ​អនុវត្ត​គម្រោង​មួយចំនួន​ជាមួយ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ដូចជា​ការការពារ​សុខ​ភាព​សត្វ និង​ជំងឺឆ្លង​សត្វ​។ ទាក់ទង​នឹង​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំងឺ​នេះ​មកលើ​ផលិតកម្ម​ជ្រូក​នៅ​ក​ម្ពូ​ជា ក្រសួង​បាន​ផ្អាក​ការអនុញ្ញាត​ឲ្យ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ដែល​កំពុង​កើត​ជំងឺ​នេះ​។ ព្រម​ជាមួយគ្នានេះ ក្រសួង​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឬ​កសិករ​ងាក​មក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។ លោក​សង្ឃឹមថា​ប្រទេស​ជា​ដៃគូ និង​ដៃគូ​អភិវឌ្ឍ​នានា​នឹង​បន្ត​រួមគ្នា​ទប់ស្កាត់​បញ្ហា​ជំងឺ​នេះ​ឲ្យ​ខាងតែបាន​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​។

​លោក​បណ្ឌិត ROBERT POPE បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​លិ​ត​កម្ម​សត្វ និង​សុខភាព​សត្វ​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ជាពិសេស​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ទន្ទឹមនេះ លោក​បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋា​ន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ក្រុមការងារ​នៃ​អង្គការ DTRA​។ លោក​បាន​បន្ថែមថា នៅមាន​ការងារ​ជាច្រើន​ដែល​ត្រូវអនុវត្ត​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលបំណង​សំខាន់​គឺ​ទី​១ អភិវឌ្ឍ​ធនធានមនុស្ស ទី​២ ការងារ​ស្រាវជ្រាវ និង​ទី​៣ ការធ្វើ​ឲ្យ​ប្រសើរ និង​លើកកម្ពស់​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍ និង​ទី​៤ ការងារ​តាមដាន​ជំងឺឆ្លង​សត្វ​ក្នុង​តំបន់ ដែល​កម្មវត្ថុ​ទាំងអស់នេះ​គឺ​ស្ថិតក្នុង​ផែនការ​នៃ​គម្រោង​ដែល​ត្រូវ​ជួ​យមក​កម្ពុជា​សម្រាប់រ​យៈ​ពេល ០៦​ឆ្នាំ (២០១៩-២០២៥)​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ DTRA និង​សង្ឃឹម​និង​ជឿជាក់ថា​អង្គការ​នេះ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ​ដើម្បី​ជួយ​លើកកម្ពស់​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×