Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ​រាល់​ការស្នើសុំ​នាំចូល នាំចេញ ការប្រើប្រាស់ និង​ការរក្សា​ទុក​នូវ​សារធាតុ​គីមី​ផ្សំ​របស់​ក្រុមហ៊ុន​សហគ្រាស​ឯកជន​

spot_img

​រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ឯក ឡាយ គឹម​លី បាន​ថ្លែងថា ប្រទេស​កម្ពុជា មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះទេ តែ​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះ​ពី​ឥទ្ធិពល​នៃ​ការ​លួចលាក់​ចរាចរ​ឆ្លងកាត់ និង​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​របស់​ពួក​ឧក្រឹដ្ឋជន​ក៏ដូចជា​ការ​បង្វែរ​សារធាតុ​គីមី​ពី​ជំនួញ​ស្របច្បាប់​យកទៅ​សំយោគ​លួចលាក់​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​។

​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​កម្ពុជា​ត្រូវបាន​បិទ​បញ្ចប់ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។ ក្នុងឱកាស​នោះដែរ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី បាន​ថ្លែងបន្ត​ដោយ​កោត​ស​សេ​ី​រ និង​បាន​ណែនាំ​ដល់​សិក្ខាកាម​ដែលជា​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ក្រសួង​-​ស្ថាប័ន ដែលមាន​តួនាទី​ភារកិច្ច​ក្នុងការ​គ្រប់គ្រង ត្រួតពិនិត្យ និង​ចេញ​អាជ្ញាប័ណ្ណ នាំចេញ​នាំចូល​នូវ​សារ​ធាតុគីមី ឲ្យ​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ​រាល់​ការស្នើសុំ​នាំចូល នាំចេញ ការប្រើប្រាស់ និង​ការរក្សា​ទុក​នូវ​សារធាតុ​គីមី​ផ្សំ​របស់​ក្រុមហ៊ុន សហគ្រាស​ឯកជន​ទាំងអស់ ជាពិសេស​ត្រូវ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​លើ​បរិមាណ​ប្រើប្រាស់ និង​គោលដៅ​នៃ​ការប្រើប្រាស់​ស្របតាម​គោលការណ៍​ណែនាំ និង​ស្នើសុំ​ដែរឬទេ​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី ក៏បាន​ស្នើសុំ​ឲ្យ​ស្ថាប័នគយ​ដែលមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​មុនគេ​នៅតាម​ច្រកទ្វារ ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ការត្រួតពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​គ្រុមហ៊ុន សហគ្រាស ដែល​ចេញ​ដោយ​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួងសុខាភិបាល ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ពិតប្រាកដ ស្របច្បាប់ ទើប​អនុញ្ញាតអោយ​នាំចូល​នូវ​សារ​ធាតុគីមី​ទាំងអស់នោះ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×