Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​ UN និង​គណៈ ក​ម្មា​ធិ​ការសិទ្ធិមនុស្សកម្ពុជា ពិភាក្សា​លើទិ​ដ្ឋភាពបច្ចេកទេស ជុំវិញការវិវត្តន៍នៃសិទ្ធិមនុស្ស ដោយមិនបានជជែករឿងនយោបាយឡើយ

spot_img

​ជំនួប​រវាង​លោក ស្រី រ៉ូ​ណា ស្មី​ត អ្នក រាយការណ៍ ពិសេស អង្គការ សហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ កម្ពុជាជាមួយលោក​កែវ រ៉េ​មី ប្រធាន​គណៈ ក​ម្មា​ធិ​ការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិ​បាលកម្ពុជា នៅព្រឹកថ្ងៃទី​៣០ ខែមេសា បាន​ពិភាក្សាការងារលើទិ​ដ្ឋភាពបច្ចេកទេសជុំវិញការវិវត្តន៍ នៃសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជា ដោយមិនបានជជែករឿងនយោបាយឡើយ ។​

​ជំនួបរវាងគណៈក​ម្មា​ធិ​ការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រ៉ូ​ណា ស្មី​ត លើកទី​៧​នេះ ភាគី ទាំងពីរបានជជែក គ្នាជុំវិញ ប្រធានបទមួយចំនួនដូចជាការអនុវត្តអ​នុ​សាសន៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា ការឆ្លើយតបទៅនឹងរបាយការណ៍ត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ និងមានការលើក ឡើងច្រើនពីបញ្ហាចង្អៀតណែននៃអ្នកទោសនៅក្នុងពន្ធនាគារផងដែរ ។​

​ពាក់ ព័ន្ធ ទៅ នឹង របាយ ការណ៍ ត្រួត ពិនិត្យ ជា សកល តាម កំណត់ លើក ទី​៣ នៃ កិច្ច ប្រជុំ កាល ពី ថ្ងៃទី​៣០ ខែមករា កន្លង ទៅ ប្រទេស កម្ពុជា បាន ទទួល យក អនុសាសន៍ ចំនួន ១៧៣ និងធ្វើ ការ កត់ សម្គាល់ ចំនួន ២៥ ក្នុង ចំណោម អនុសាសន៍ ចំនួន ១៩៨ ពី ប្រទេស ចំនួន ៧៣ ។ អនុ សាសន៍ ទាំង នេះ ត្រូវ បាន យក ទៅ អនុវត្ត ដោយ ស្ថាប័ន ពាក់ ព័ន្ធ នានា របស់ រដ្ឋា ភិ​បាល ដែល ចំនុច នេះ លោក ស្រី រ៉ូ​ណា ស្មី​ត បង្ហាញ នូវ ការ សរសើ ដោយ សារ កម្ពុជា អនុវត្ត កាត ព្វ​កិច្ច ជា អន្តរជាតិ បាន ល្អ និង ទាន់ ពេល វេលា ។ នេះ បើ តាម លោក ជិន ម៉ា​លីន ។​

​លើស ពីនេះ លោកស្រី រ៉ូ​ណា ស្មី​ត ក៏ បាន លើក មក ជជែក ផង ដែរ ដោយ ជម្រុញ ឲ្យ ប្រទេស កម្ពុជា មាន ដំណោះ ស្រាយ ជុំវិញ ការ ចង្អៀត ណែន នៃ ពន្ធនាគារ ពង្រីក បន្ថែម មណ្ឌល អប់រំ កែប្រែ និង ស្តារ នីតិ សម្បទា អ្នក ញៀន គ្រឿង ញៀន ។​

​លោកស្រី រ៉ូ ណា​ស្មី​ត បាន​លើកឡើងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន សរសេរ​របាយការណ៍​បានល្អ និង​លឿន​ជាង​ប្រទេស​ខ្លះ​ទៅទៀត​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​រវាង​លោកស្រី រ៉ូ ណា​ស្មី​ត និង​លោក កែវ រ៉េមី នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លោកស្រី រ៉ូ ណា​ស្មី​ត បន្ត​តាមដាន​នូវ​អនុសាសន៍ ដែល​លោកស្រី​បានផ្តល់​មក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ជំនួប​លើក​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ​ថា​តើ​អនុសាសន៍​ដែល​លោកស្រី​បានផ្តល់​ឲ្យ​អនុវត្តន៍ មានការ​រីកចម្រើន​យ៉ាងណា ហើយ​មាន​បញ្ហា​ប្រឈម ដោះស្រាយ​បញ្ហា​ប្រឈម​នោះ​យ៉ាងម៉េច​ខ្លះ​។ លោក ជិន ម៉ា​លីន បញ្ជាក់ថា អនុសាសន៍​ដែល​លោកស្រី រ៉ូ ណា​ស្មី​ត បានផ្តល់​កាលពី​ជំនួប​លើក​ទី​៦ គឺ​ទាក់ទង​នឹង​ការសរសេរ​របាយការណ៍ ដែល​កម្ពុជា​គឺជា​សមាជិក​របស់​អង្គការសហប្រជាជាតិ មាន​កាតព្វកិច្ច​សរសេ​រ​របាយការណ៍ ពាក់ព័ន្ធ​នឹង​អនុសញ្ញា​ដែល​ខ្លួន​ទទួលស្គាល់ យកទៅ​ឲ្យ​គណៈកម្មការ​អង្គការសហប្រជាជាតិ​ពិនិត្យ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បន្តថា ចំណុច​ដែល​លោកស្រី រ៉ូ ណា​ស្មី​ត ចាប់អារម្មណ៍​មួយទៀត ដែល​គាត់​បានផ្តល់​អនុសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​លើក​ទី​៦​កន្លងមក គឺ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ ដោយ​ត្រូវ​ពង្រីក​ទៅកាន់​មណ្ឌល​ឃុំឃាំង​ផ្សេងៗ​ទៀត ដែល​ឃុំខ្លួន​មនុស្ស ដូចជា​មណ្ឌល​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​ជាដើម​។ ជាការ​ឆ្លើយ​តប លោក កែវ រ៉េមី បាន​បកស្រាយ​ទៅនឹង​វឌ្ឍនភាព​នឹង​អនុសាសន៍ ដែល​លោកស្រី រ៉ូ ណា​ស្មី​ត បានផ្តល់​ឲ្យ​។​
​លោក ជិន ម៉ា​លីន បាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ យើង​បាន​រៀបរាប់ថា យើង​បានបញ្ចប់​នូវ​របាយការណ៍​ជាច្រើន​ក្នុងការ​ដាក់ជូនទៅ​អង្គការសហប្រជាជាតិ​នេះ ដូចជា​ពី​ពេល​ថ្មីៗ​នេះ យើង​បានបញ្ចប់​នូវ​របាយការណ៍​មួយ ទាក់ទង​នឹង​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ យើង​បានដាក់​ជូនទៅ​អង្គការសហប្រជាជាតិ ហើយ​សប្តាហ៍​ក្រោយនេះ យើង​នឹង​ប្រជុំ​សម្រេច​ជាមួយនឹង​ក្រសួង​ស្ថាន​ប័ន និង​ភាគី​ផ្សេងៗ​ទៀត ក្នុងការ​បញ្ចប់សេចក្តី​ព្រាង​របាយការណ៍​សន្ធិ​សញ្ញា​អន្តរជាតិ​មួយ​សំខាន់​ដែរ ទាក់ទង​នឹង​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងប្រាប់ លោកស្រី រ៉ូ ណា​ស្មី​ត ឲ្យ​ដឹង​ទៀតថា របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​មាន​កាតព្វកិច្ច​ត្រូវធ្វើ និង​ដាក់ជូន​លែង​យឺត​ហើយ តែ​កាលពីពេល​កន្លងមក​តែងមាន​ការយឺតយ៉ាវ​ក្នុង​ការដាក់​របាយការណ៍​ទាំងអស់នោះ​។ លោក កែវ រ៉េមី បាន​ប្រាប់ថា របាយការណ៍​មិនយឺត​ទៀត​ទេ ពោល​លោក​តែងតែ​ធ្វើ​បញ្ចប់ ហើយ​ដាក់ជូនទៅ​អង្គការសហប្រជាជាតិ​ទាន់ពេលវេលា ហើយនឹង​បន្តធ្វើ​របាយការណ៍​ផ្សេងៗ​ទៀត​។​

​លោកស្រី រ៉ូ ណា​ស្មី​ត ក៏បាន​ចាប់អារម្មណ៍​ទៅនឹង​របាយការណ៍ UPR ស្តីពី​ការត្រួតពិនិត្យ​ជា​សាកល​តាម​ការកំណត់ ដែលជា​របាយការណ៍​ធំ គ្រប់​ដណ្តប់​ស្ថានភាព​សិទ្ធិមនុស្ស​រួម​គ្រប់ផ្នែក គ្រប់​វិស័យ​ទាំងអស់​របស់​កម្ពុជា​។ នេះ​បើតាម​លោក ជិន ម៉ា​លីន​។​

​អ្នកនាំពាក្យ បាន​ថ្លែងថា លោកស្រី រ៉ូ ណា​ស្មី​ត ចាប់អារម្មណ៍​ថា «​តើ​ពេល​យើង​ទទួល​អនុសាសន៍​ពី​អង្គការសហប្រជាជាតិ យើង​ទទួលយក​អនុសាសន៍​នោះ​ដោយ​របៀប​ណា ហើយ​យើង​អនុវត្តន៍​អនុសាសន៍​នោះ​យ៉ាងណា​? កម្ពុជា​បាន​ទៅ​ការពារ​របាយការណ៍ ត្រួតពិនិត្យ​តាម​កាលកំណត់​ជា​សាកល​លើក​ទី​៣ នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៣០ ខែមករា​»​។​

​លោក​បន្តថា «​ក្រោយពេល​ការការពារ​នេះ យើង​ទទួលបាន​ពី​អង្គការសហប្រជាជាតិ​ចំនួន ១៩៨​អនុសាសន៍ ពី​រដ្ឋ​ជា​សមាជិក​ចំនួន​៧៣​។ អញ្ចឹង​គាត់​ចង់ដឹងថា ពេល​ទទួលបាន​អនុសាសន៍​នេះហើយ យើង​ធ្វើ​អ្វី​បាន​ខ្លះមក​ដល់ពេលនេះ​ក្នុងការ​អនុវត្តន៍​។ យើង​បាន​រាយការណ៍​ប្រាប់​គាត់​ពី​វឌ្ឍនភាព ដោយពេល​មកវិញ យើង​បាន​ប្រជុំ​ជាមួយ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ ហើយ​យើង​បានសម្រេច​ទទួលយក​អនុសាសន៍​ចំនួន ១៧៣ ក្នុងចំណោម​អនុសាសន៍​សរុប ១៩៨ ហើយ​កត់សម្គាល់​ចំនួន​២៥»​។​

លោក ជិន ម៉ា​លីន បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​បាន​សុំ​គោលការណ៍​ទៅ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​បែងចែក​អនុសាសន៍​នោះ​ទៅគ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សព្វផ្សាយ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​នោះ​អនុវត្តន៍​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​មាន​សិទ្ធិ​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត បានន័យថា មានការ​ប្រជុំ​ជា​ទៀងទាត់​ដើម្បី​ត្រួតពិនិត្យ​មើលថា អនុវត្តន៍​បែបណា អ្វីដែល​បាន​អនុវត្តន៍ អ្វីដែល​មិនបាន​អនុវត្តន៍ ហេតុអ្វី​មិនបាន​អនុវត្តន៍ មាន​បញ្ហា​ប្រឈម​អ្វី​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ព្រោះថា ៤​ឆ្នាំក្រោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ការពារ​របាយការណ៍​នោះ​ម្តងទៀត​។​

ចំណុច​មួយទៀត ដែល​លោកស្រី រ៉ូ ណា​ស្មី​ត ផ្តល់​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស តែងតែមាន​ការតាមដាន​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធ​ធា​គារ គ្រប់​រា​ធានី​ខេត្ត ត្រូវ​ចុះ​ជា​ប្រក្រតី ដែល​កាលពី​លើក​ទី​៦ លោកស្រី​ផ្តល់​បន្ថែមទៀត​ឲ្យ​ទៅពិនិត្យ​តាម​មណ្ឌល ដែលមាន​ផ្ទុក​មនុស្ស ដូចជា​មណ្ឌល​សំចត និង​មណ្ឌល​ស្តារនីតិសម្បទា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ជិន ម៉ា​លីន​។​

​លោក​បន្តទៀតថា «​អញ្ចឹង​យើង​បាន​ប្រាប់​គាត់​ថា ក្រោយពី​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ យើង​មាន​ផែនការ​ចុះទៅ​មណ្ឌល​ផ្សេងទៀត​ក្រៅពី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ជាក់ស្តែង កាលពី​សប្តាហ៍​មុន ក្រុមការងារ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស បាន​ចុះទៅពិនិត្យ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​គ្រឿងញៀន នៅ​មណ្ឌល​រាជធានី​ភ្នំពេញ ហើយ​ទៅ​ថ្ងៃ​ខាងមុខ យើង​នឹង​ចុះ​ទៅតាម​មណ្ឌល​ផ្សេងៗ​ទៀត របស់​ក្រសួង​សង្គមកិច្ច ទូទាំងប្រទេស​កម្ពុជា​»​។​

​លោក ជិន ម៉ា​លីន បាន​អះអាងថា «​ជាការ​ឆ្លើយតប​វិញ គាត់​វាយតម្លៃ​ខ្ពស់​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ពីមុនមក​ធ្លាប់តែ​ដាក់​របាយការណ៍​យឺត ក៏ប៉ុន្តែ​ពេលនេះ​បានបញ្ចប់​នូវ​ការសរសេរ​របាយការណ៍ ដាក់​ទៅតាម​ពេលវេលា​កំណត់ មិនយឺត​ទៀត​ទេ ហើយ​គាត់​ស្វាគមន៍​នូវ​ការពង្រីក​ស្ថានភាព​ត្រួតពិនិត្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតាម​មណ្ឌល​ឃុំឃាំង និង​តាម​មណ្ឌល​ឃាត់ខ្លួន​ផ្សេងៗ​ទៀត ហើយ​គាត់​លើកទឹកចិត្ត​ឲ្យ​បន្ត​អនុវត្តន៍​ការងារ​នេះ​ទៅមុខទៀត​។ ក៏ប៉ុន្តែ​គាត់​គ្រាន់តែ​ផ្តល់​អនុសាសន៍​ថា ការធ្វើ​របាយការណ៍​នេះ គឺ​ឲ្យ​យើង​មាន​ជា​កម្មវិធី​ច្បាស់លាស់ ជាពិសេស​ការអនុវត្ត​របស់​បណ្តា​ក្រសួង​ដទៃទៀត​នោះ ដែល​ត្រូវតែមាន​យន្តការ​តាមដាន ពិនិត្យ និង​ដាក់​កាលវិភាគ​ឲ្យ ថា​តើ​អ្វីខ្លះ​ដែល​ត្រូវធ្វើ​នៅក្នុង​រយៈពេល​នេះ ធ្វើបាន​ប៉ុណ្ណា មិនបាន​ប៉ុណ្ណា ត្រូវ​រាយការណ៍ និង​ពិភាក្សាគ្នា​»​។​

​បើតាម​អ្នកនាំពាក្យ លោក​លោកស្រី រ៉ូ ណា​ស្មី​ត ផ្តល់​អនុសាសន៍​មួយទៀត ដោយ​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រាល់​ការធ្វើ​របាយការណ៍ ការចុះពិនិត្យ​ធ្វើ​អ្វី​ផ្សេងៗ ជាពិសេស​គឺ​ការចូលរួម​ពី​អង្គការ​សង្គម​ស៉ី​វិល និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​សមិទ្ធិផល​។ ជាមួយគ្នានេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គូសបញ្ជាក់ថា ខ្លួន​តែងតែ​សហការ​យ៉ាង​ល្អ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជានិច្ច​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×