Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ជនជាតិ​ចិន មក​បើក​ហាង​ម៉ាស្សា លួចលាក់​បម្រើ សេវា​ផ្លូវភេទ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បង្ក្រាប​

spot_img

​ភ្នំពេញ​៖ បន្ទាប់​ពី​បង្ក្រាប​ហាង​ម៉ាស្សា ស្រី​ជនជាតិ​ចិន លួចលាក់​បម្រើសេវា​ផ្លូវភេទ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ បាន​ធ្វើ​ការសាកសួរ ទេីប​ដឹងថាជន​ខាងលើ​ទាំងអស់​នេះ​ពិតជា​បាន ធ្វេី​មុខរបរ​ម៉ាស្សា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​សារភាពថា​ពិតជា​មាន​សេវា​ម៉ាស្សា និនិងការ​រួម​ភេទជា​មួយ​ភ្ញៀវ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧ និង​០០​នាទី ផែនកា​រងារ​អន្តោប្រវេសន៍ បាន​ទទួល​ជនជាតិ​ចិន ចំនួន​១២​នាក់ (​ស្រី​១០​នាក់​)៖ ១.​ឈ្មោះ LEI TING ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦.០៣.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ២.​ឈ្មោះ ZENG CHUN HUA ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ៣.​ឈ្មោះ SHU XINGXI ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២២.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​កាន់​លិខិតឆ្លងដែន​លេខ​EF3265542 ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ថ្ងៃទី​២២.០៥.២០១៩ )​។ ៤.​ឈ្មោះ LUO YAN YANG ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ៥.​ឈ្មោះ LIN NIAN ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣.០២.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ៦.​ឈ្មោះ GUO MEINA ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២១.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​កាន់​លិខិតឆ្លងដែន​លេខ​ED7284737 ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ថ្ងៃទី​១២.០៧.២០១៩)​។ ៧.​ឈ្មោះ XIAO GUANGHUA ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ៨.​ឈ្មោះ XU PIN YU ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ៩.​ឈ្មោះ ZHOU YONGLIN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។ ១០.​ឈ្មោះ TSAI YAO TENG ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ បុគ្គលិខ​ក្នុង​ហាង​ម៉ាស្សា ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៥.០៣.២០១៨ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​កាន់​លិខិត​ឆ្លង ដែន​លេខ​307129941 ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ថ្ងៃទី​០៩.១២.២០១៩)​។ ១១.​ឈ្មោះ WEI LIUYING ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន ទេសចរ ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​កាន់​លិខិតឆ្លងដែន​លេខ EE2584075 ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ថ្ងៃទី​២៨.០៥.២០១៩)​។ ១២.​ឈ្មោះ CHEN FANG ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨.០៤.២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទេសចរ (​កាន់​លិខិតឆ្លងដែន​លេខ E38137099 ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ថ្ងៃទី​២៨.០៥.២០១៩) ពី​កំ​ម្លាំង​អធិការនគរបាលខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យោង​របាយការណ៍​របស់​គណៈ​បញ្ជាការឯ​ក​ភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាលខណ្ឌ ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទីតាំង​ម៉ាស្សា​យីហោ អ៊ី ហុង​យាន ផ្ទះ​លេខ​1J និង​14J ផ្លូវ​លេខ​១១៣ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ពិនិត្យឃើញ ជនជាតិ​ចិន ចំនួន​១២​នាក់ (​ស្រី​១០​នាក់​) ដកហូត​លិខិតឆ្លងដែន​ចំនួន​០៥​ក្បាល ទូរ​សព្ទ័​១២​គ្រឿង និង​ស្រោមអនាម័យ​មួយចំនួនធំ (​ទីតាំង​ខាងលើ​ពុំ​មាន​លិខិតអនុញ្ញាត​ទេ ស្លាក​យីហោ​ជា​អក្សរ​ចិន​) ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ ភី​ង អ៊ី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន ហើយ​ក្រុម​ការងារ​ចម្រុះ​បាន​សម្រេច​កាត់​ស្លាក​យីហោ ចេញ និង​បិទ​អាជីវកម្ម ជា​បណ្ដោះអាសន្ន​។

​ក្រោយ​មក​កម្លាំង​ការិយាល័យ​បាន​ធ្វើ​ការសាកសួរ ទេីប​ដឹងថាជន​ខាងលើ​ទាំងអស់​នេះ​ពិតជា​បាន ធ្វេី​មុខរបរ​ម៉ាស្សា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​សារភាពថា​ពិតជា​មាន​សេវា​ម៉ាស្សា និនិងការ​រួម​ភេទជា​មួយ​ភ្ញៀវ​មែន​ហេ​ី​យក​ម្លាំង​ជំនាញ​កំពុង​សាកសួរ​បន្ត​៕​ ដោយ ​៖​ កូឡាប

spot_img
×