Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​បន្លំ​ចូលក្នុង​តូប​ប្តូរប្រាក់​ ​និង​លក់ទំនិញ ហើយ​បាន​យក​កូនកាំបិត ភ្ជុង​បំពង់ក និង​បាន​យក​កាបូប​ប្រាក់​ពី​ជនរងគ្រោះ

spot_img

​បន្ទាយមានជ័យ ​៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​បន្លំ​ចូលក្នុង​តូប​ប្តូរប្រាក់​ ​និង​លក់ទំនិញ ហើយ​បាន​យក​កូនកាំបិត ភ្ជុង​បំពង់ក និង​បាន​យក​កាបូប​ប្រាក់​ពី​ជនរងគ្រោះ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។​

​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អា​ហត្ថ​ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​លួច (​ស្ថាន​ទម្ងន់​ទោស​) បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ដើម​ពុទ្ទ្រា ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្នោះ លី ស៊ួយ (Li SHUAI) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ចិន បានធ្វើ​សកម្មភាព​បន្លំ​ចូលក្នុង​តូប​ប្តូរប្រាក់ និង​លក់ទំនិញ ហើយ​ជនសង្ស័យ​បាន​យក​កូនកាំបិត ភ្ជុង​បំពង់ក និង​បាន​យក​កាបូប​ប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ រ៉ុម សុខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ក្រោយពី​កើតហេតុ​រួច ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អា​ហត្ថ​ក្រុង​ប៉ោយប៉ែ​ត​តែម្ដង ។ ​ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ទើប​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការដ្ឋាន ប្រចាំ​ទិស​ក្រុង​ប៉ោយប៉ែត និង​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន នៅវេលា​ម៉ោង​០៧​និង​៣១​នាទី ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ព្រមទាំង​ដកហូត​វត្ថុតាង រួមមាន​៖

ប្រាក់​ថៃ​ចំនួន ៥៣៧៤០ (​ប្រាំ​ម៉ឺន​បី​ពាន់​ពី​ប្រាំពីរ​រយ​សែ​សិប បាត​) ប្រាក់​ចិន​ចំនួន ៧៥៣៩ (​ប្រាំពីរ​ពាន់​ប្រាំ​រយ​សាប​សិប​ប្រាំបួន យ័ន​) កាបូប​ពណ៌​សុកូឡា​ចំនួន​០១ កាបូបស្ពាយ​ពណ៌​ចំនួន​០១ កូនកាំបិទ​ដង​ជ័រ​ពណ៌​ខ្មៅ ប្រវែង ០,២២ ស​.​ម ចំនួន​០១ ដើម ។
​បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​មក​បញ្ជាការ​មូលដ្ឋាន​ក្រុង​ដើម្បី​ធ្វើ​ការសាកសួរ ហើយ​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្ត​ធម៌ បាន​ប្រាប់ឲ្យដឹង​ថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត​
​និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ទើប​កម្លាំង​ធ្វើ​ប្រតិបត្តិការ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​តែម្តង​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ចម្លើយ (​តាមរយៈ​អ្នកបកប្រែ​) ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បានធ្វើ​សកម្មភាព ​យក​កូនកាំបិត​ភ្ជុង​បំពង​ក​ទៅលើ​ជនរងគ្រោះ ដើម្បី​ប្លន់​យកប្រាក់​ពិតប្រាកដ​មែន ។ ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​និង​ដោយបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ផង​នោះ​ ​គឺ​មាន​ភាពស៊ីសង្វាក់​យ៉ាង​ជាក់​នៃ​ករណី​ខាងលើ ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។​

​ចំពោះ​ប្រាក់​ថៃ ប្រាក់​ចិន និង​ការ​បូ​ប​ដែល​ជនសង្ស័យ​បាន​ប្លន់​នោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​ផងដែរ ៕​ ដោយ​ ៖ ​កូឡាប​

spot_img
×