Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថា អ៊ីរ៉ង​ប្រហារជីវិត​ក្មេងប្រុស ២ ​នាក់​ យ៉ាង​អាថ៌កំបាំង​

spot_img

ប្រទេស​អ៊ីរ៉ង​បាន​ធ្វើ​ការប្រហារជីវិត​យុវជន​វ័យក្មេង ២​រូប​យ៉ាង​អាថ៌កំបាំង​កាលពី​សប្តាហ៍​មុន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​ប្រទេស​នេះ ដែល​មើលងាយ​ច្បាប់​អន្តរជាតិ និង​សិទ្ធិ​កុមារ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ថា យុវ​ជ័យ ២​នាក់​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា មានឈ្មោះ Mehdi Sohrabifar និង Amin Sedaghat អាយុ ១៧​ឆ្នាំ ត្រូវបាន​ធ្វើ​ការប្រហារជីវិត​កាលពី​ថ្ងៃ​ទី ២៥ ខែ​មេសា នៅ​ក្នុង​គុក​មួយ ស្ថិត​ក្នុង​ភាគ​ខាងជើង ទីក្រុង Shiraz ក្រោយ​មាន​ការកាត់ទោស​ពួក​គេ​ដោយ​មិន​មាន​យុត្តិធម​៌។​

​យុវជន​ទាំង ២​នោះ​ត្រូវបាន​កាត់ទោស​ពី​បទ​រំលោភ​ជាច្រើន​ករណី​។​

​អង្គការសិទ្ធិមនុស្ស​ដ​ដែល​លើកឡើង​ថា យុវជន​ទាំង​នោះ ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៧ កាល​នៅ​អាយុ ១៥​ឆ្នាំ មិន​បានដឹងថា ពួកគេ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នោះឡើយ រហូតដល់​មុនពេល មាន​ការប្រហារជីវិត​ពួកគេ​។ នៅលើ​សាកសព​របស់​ពួកគេ មាន​ស្នាម​វាយ ដែល​វា​ជា​ការបង្ហាញ​ថា ពួក​គេ​រង​ការ​វាយ​ដុំ​យ៉ាងខ្លាំង​មុនពេល​ស្លាប់​។​

​អង្គការ​ខាងលើ​បញ្ជាក់ទៀតថា ក្មេងប្រុស​ទាំង ២​នាក់​នោះ​មិន​ទទួលបាន​អ្នកតំណាង​ផ្លូវច្បាប់​ដើម្បី​ការពារ​ក្តី​ពួកគេ​នោះ​ទេ ក្នុងដំណាក់កាល​ស៊ើបអង្កេត ក្រោយពេល​មាន​ការចាប់ខ្លួន​ពួកគេ​។ ពួកគេ​ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​ប៉ូលីស​អស់​រយៈពេល ២​ខែ ដែល​នៅ​កន្លែង​នោះ​ពួកគេ​និយាយថា ពួក​គេ​រង​ការ​វាយ​ដុំ​យ៉ាងខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×