Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ពី​បទ​គ្រឿងញៀន​

spot_img

ពលរដ្ឋ​កាណាដា​ម្នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅក្នុង​ប្រទេស​ចិន ពី​បទ​ផលិត និង​ជួញដូរ​គ្រឿងញៀន​យ៉ាងច្រើន​។ នេះ​បើ​តាម​ការប្រកាស​របស់​តុលាការ​ចិន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​នេះ​គឺជា​ការកាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​កាណាដា​ទី ២​ហើយ​ក្នុងឆ្នាំនេះ ជុំវិញ​ការជួយ​ដូរ​គ្រឿងញៀន ក្រោយ​ទំនាក់ទំនង​រវាង​ចិន និង​កាណាដា កំពុង​តែ​ស្ថិតក្នុង​ចំនុច​អាក្រក់​ខ្លាំង បន្ទាប់​ពី​កាណាដា បាន​ធ្វើ​ការចាប់ខ្លួន នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei តាម​សំណើរ​របស់​អា​មេ​រិច​។​

​បើតាម​សេចក្តីប្រកាស​របស់​តុលាការ​ចិន ក្នុង​ខេត្ត Guangdong បានឲ្យដឹងថា មាន​មនុស្ស​សរុប​ចំនួន ១១​នាក់​ត្រូវបាន​កាត់ទោស ដោយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​អា​មេ​រិច​ម្នាក់ និង​មិចស៊ិចកូ ៤​នាក់​ផង​ដែរ​។​

​ក្នុងចំណោម ១១​នាក់ មានតែ​ជនជាតិ​កា​ណា​ម្នាក់​ប៉ុណ្ណោះ រួម​ទាំង​ជនជាតិ​ចិន​ម្នាក់​ដែរ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។​

​ការ​កាត់​ទោ​ប្រហារជីវិត​នេះ​លើ​ពួកគេ​ទាំង ២​នោះ គឺ​ដោយសារតែ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ ក្នុង​ការរៀបចំ ប្រតិបត្តិការ​ជួយ​ដូរ​គ្រឿងញៀន​កាលពី​ឆ្នាំ ២០១២​។ បើ​តាម​សេចក្តីប្រកាស ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួយ​ដូរ​គ្រឿងញៀន​សរុប​ចំនួន ៦៣​គីឡូក្រាម​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​មករា​កន្លងទៅ ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ Robert Lloyd Schellenberg ក៏​ត្រូវ​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​ផង​ដែរ បន្ទាប់ពី​មាន​ការកាត់ក្តី​យ៉ាង​លឿន ដែល​ជា​ហេតុ​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កាណាដា និង​ចិន ធ្លាក់​ចូល​ដល់​ចំនុច​អាប់អួរ​យ៉ាងខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×