Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ត​អគ្គីសនី​ ឆេះ​ហ្មត់​រថយន្ដ ២​គ្រឿង​ទាំង​ព្រឹក នៅ​ក្រុងព្រះសីហនុ !

spot_img

ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​ករណី​ឆេះ​បង្គោល​ភ្លើង​អគ្គីសនី​មួយកន្លែង មាន​ទីតាំង​នៅ​ជាប់​ព្រះរាជដំណាក់ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នៅ​ព្រឹក ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​អគ្គីភ័យ​នេះ​ខាងលើនេះ បាន​បណ្តាល​ឲ្យ​បង្គោល​អគ្គីស​នី នៅ​ចំណុច​កើតហេតុ ត្រូវ​កាត់ផ្តាច់ ហើយ​រថយន្ត​ម៉ាក​ស្តា​រុិច ២​គ្រឿង ដែល​ចត​នៅក្បែរ​បង្គោល​ភ្លើង​នោះ ត្រូវ​ភ្លើង​ឆេះ​ហ្មត់​នៅសល់​តែ​គ្រោងឆ្អឹង​។​

​ក្រោយ​មាន​ភ្លើង​ឆេះ មន្ត្រី​អង្គភាព​អគ្គីសនី​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្រកាស​ផ្អាក ការផ្គត់ផ្គង់​ចរន្ត​អគ្គីសនី នៅ​តំបន់​នោះ​ជា​បណ្តោះអាសន្ន គឺ​នៅ​បន្ទប់​ភ្លេីង PMT333 និង Sx35 ដើម្បី​ឲ្យ​ក្រុម​ការងារ​ពន្លត់អ​គ្គី​ភ័យ ជួយ​ពន្លត់ភ្លេីង​ដែល​ឆេះ​ខ្សែកាប​អុីនធឺណេត និង​បាន​ឆេះ​រាល​រាលដាល​ដល់​ខ្សែបណ្តាញ​តង់ស្យុង​ទាប (LV) បណ្តាលឲ្យ​ដាច់​ចរន្តអគ្គីសនី នៅ​ទីតាំង​មួយចំនួន នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អង្គភាព​អគ្គីសនី​ខេត្ត​ព្រះសីហនុ បន្តថា ចរន្ត​អគ្គីសនី ដែល​បាន​កាត់ផ្តាច់​នោះ នឹង​បើក​ឲ្យ​ដំណើរការវិញ បន្ទាប់ពី​ក្រុម​អ្នកបច្ចេកទេស បាន​ជួសជុល​រួចរាល់​ជា​មុន​សិន​៕ ដោយ​៖ ដែន សីមា​

spot_img
×