Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ជាមួយ​គ្រាប់បែក​កែច្នៃ​ជា​ច្រើន​គ្រាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​សង្ស័យ និង​រក​ឃើញ​មាន​គ្រាប់បែក​កែច្នៃ​ជា​ច្រើន​គ្រាប់ ដែល​ជនសង្ស័យ រូប​នេះ​ស្ពាយ​ជាប់​នឹង​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​នៅ​ក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ និង​កម្លាំង​ស៊ីម៉ាក់ បាន​ចាប់ខ្លួន​បុរស​រូប​នេះ ជាមួយ​កាបូប​ពណ៌​ខ្មៅ ដោយ​នៅ​ក្នុង​កាបូប​នោះ មាន​គ្រាប់​កែច្នៃ​ជា​ច្រើន​គ្រាប់​។​

​ក្រោយ​ឃាត់ខ្លួន ជន​ច​ង្ស័​យ​រូបនេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​ធ្វើ​ការសួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់វិធានការ​បន្ដទៀត​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×