Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មាន​សុ​វត្ថិភាព​លើ​ចំណីអាហារ​ក្រោយ​អាជីវករ​មួយចំនួនធំ​ បាន​យល់ដឹង​ច្រើន និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​

spot_img

តាកែវ​ ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ធ្វើ​ការអះអាង​ថា ក្រុមអាជីវករ​ភាគច្រើន គឺ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ ដោយ​ដាក់​លក់​ទំនិញ និង​ចំណី​អាហារ​ដែល​មាន​អនាម័យ​ត្រឹមត្រូវ និង​សឹងតែ​សារធាតុ​គីមី​ដាក់​លើ​ចំណីអាហារ​ដូច​ពី​មុន​ទៀតឡើយ ។​

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បាន​បញ្ចប់​ការត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​ជាច្រើន​មុខ នៅក្នុង​ផ្សារ​សំរោង​យ៉ោង ដែល​ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​អង្គារិ៍​នេះ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​មានប្រសាសន៍ថា នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​របស់​យើង​បាន​ធ្វើ​ត្តេ​ស៍បឋម​ទៅ​លើ​ចំណីអាហា​​រ និង​ពិនិត្យ​ទៅលើ​គ្រឿង​កំប៉ុង​ឃើញថា មាន​ភាពត្រឹមត្រូវ​ច្រើន និង​រកឃើញ​តែ​គុយទាវ​បាញ់​កាញ់​៥​គីឡូ​ដែល​ផ្ទុក​សារធាតុ​គីមី​ប៊ូ​រ៉ាក់ ក្រៅពី​ហ្នឹង​គឺ​ពុំមាន​បញ្ហា​អ្វី​ទាំងអស់ ខុស​ពី​មុន​ឆ្ងាយ​ដោយ​លើក​មុន​យើង​បាន​ធ្វើ​ការបំផ្លាញ ស​សៃ​គុយទាវ​បាញ់​កាញ់​នេះ​រាប់រយ​គីឡូ​ឯណោះ តែ​ពេល​នេះ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​អំពី​សុវត្ថិភាព និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តាមរយៈ​ការចុះ​មក​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ក៏​ដូចជា​ការអប់រំ​ណែនាំ​បន្ថែម​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។​

លោក ប៉ោ លាង​គង់ បន្ថែមទៀតថា សុវត្ថិភាព​ចំណីអាហារ​នេះ វា​ពិត​ជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មនុស្ស​ទូទៅ ព្រោះ​បើ​កាល​ក្រុមអាជីវករ លក់ទំនិញ និង​ចំណី​អាហារ​ដែល​មាន​អនាម័យ​ល្អ​ត្រឹមត្រូវ និង​គ្មាន​សារធាតុ​គីមី វា​នឹង​ឲ្យ​យើង​មាន​សុខភាព​ល្អ​រឹងមាំ ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ ដូច្នោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ ក្នុងនាម​យើង​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល គឺ​នៅតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ​ជាប់​ជាប្រចាំ ពោល​គឺ​មិន​ឲ្យ​ទីផ្សា​ររបស់​យើង​ពោរពេញ​ទៅ​ដោយ​អាហារ​គីមី និង​ទំនិញ​មិន​ស្អាត​ល្អ​នោះ​ទេ ។​

បើ​តាម​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ប៉ោ លាង​គង់ ការយល់ដឹង​ច្រើន​របស់​បងប្អូន​អាជីវករ​ចំពោះ​សុវត្ថិភាព​ចំណីអាហារ វា​នឹង​នាំ​ឲ្យ​ទីផ្សា​ររបស់​យើង ក្លាយជា​ទី​ផ្សារ​ដែល​មាន​សុវត្ថិភាព មាន​អនាម័យ និង​គ្មាន​ការប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​៕ តាកែវ

spot_img
×