Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងកា​រថា ករណី​សង្ស័យ​គ្រាប់បែក​កែច្នៃ​នោះ គឺ​ខាង​ក្នុង​បំពង់​សុទ្ធតែ​ខ្សាច់​

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​សង្ស័យ និង​រក​ឃើញ​មាន​គ្រាប់បែក​កែច្នៃ​ជា​ច្រើន​គ្រាប់ ដែល​ជនសង្ស័យ រូប​នេះ​ស្ពាយ​ជាប់​នឹង​ខ្លួន ត្រូវបានលោកស្នងការ​នគរបាលបានបញ្ជាក់​ថា មិន​មែន​ជា​គ្រាប់បែក​ទេ គឺជា​ខ្សាច់​តែប៉ុណ្ណោះ​។

​លោក ​ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា “​សូម​សាធារណ​ជន​ជ្រាប ក្រោយ​សមត្ថកិច្ច​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ លើ​ករណី​ជនជាតិ​ចិន​ដែល​គេ​សង្ស័យ​យក​គ្រាប់បែក​កែច្នៃ​ទៅ​ដាក់​ផ្ទះ​មិត្តភក្តិ​នោះ មិនមែន ជា​គ្រាប់បែក​នោះទេ ដោយសារ​ពិនិត្យមើល​នៅក្នុង​បំពង់​ទាំងអស់នោះ ឃើញ​សុទ្ធតែ​ខ្សាច់ មិន​មាន​រំសេវ “​។​

​ព័ត៍មាន​ទាក់ទង​ទៅ​នឹង​ជនជា​តិចិ​ន​ម្នាក់​ស្ពាយ​គ្រាប់បែក​ក្លែងក្លាយ​យក​ទៅ​គំរាម​មិត្ត​ភក្តិ​របស់ខ្លួន លោក​វរ​សេនីយ៍​ឯក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ​សែន ​ជ័យ បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ជនជាតិ​ចិន​ម្នាក់​ស្ពាយ​គ្រាប់បែក​ឆ្នៃ​ក្លែងក្លាយ យក​ទៅ​គំរាម​មិត្ត​ភក្តិដោយសារ​ទំនាស់​ផ្ទាល់​ខ្លួន​ទាក់ទង​ទៅ​នឹង​ការរក​ស៊ី​ហ៊ុន​គ្នា ដែល​ស្ថិតនៅ​ផ្ទះ​លក់​គុជ​មួយកន្លែង នៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ ទាក់ទង​ទៅ​និង​ករណី​នេះ​ភ្លាម សម្ថ​កិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើត​ហេតុដើម្បី​ត្រួតពិនិត្យ ក្រោយ​ពិនិត្យ​ទើប​ដឹងថា​ជា​គ្រាប់បែកឆ្នៃ​ក្លែងក្លាយ​ដែល​មាន​តែ​ដីខ្សាច់ និង​នាឡិកា​។​

​បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​សង្ស័យ និង​រក​ឃើញ​មាន​គ្រាប់បែក​កែច្នៃ​ជា​ច្រើន​គ្រាប់ ដែល​ជនសង្ស័យ រូប​នេះ​ស្ពាយ​ជាប់​នឹង​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ នៅ​ក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ និង​កម្លាំង​ស៊ីម៉ាក់ បាន​ចាប់ខ្លួន​បុរស​រូប​នេះ ជាមួយ​កាបូប​ពណ៌​ខ្មៅ ដោយ​នៅ​ក្នុង​កាបូប​នោះ មាន​គ្រាប់​កែច្នៃ​ជា​ច្រើន​គ្រាប់​។​

​ក្រោយ​ឃាត់ខ្លួន ជន​សង្ស័​យ​រូបនេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​ធ្វើ​ការសួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់វិធានការ​បន្ដទៀត​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×