Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន​ ៤ ​នាក់​ ជាមួយ​គ្រឿងញៀន​ចំនួន​ ២០ ​កញ្ចប់ នៅ​ខេត្ត​ក្រចេះ​

spot_img

ខេត្ត​ក្រចេះ​ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​គ្រញូង​សែន​ជ័យ បាន​ធ្វើ​ការចុះ​បង្ក្រាប​ក​រ​ណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

​ជន​ប្រុស​ស្រី​៤​នាក់ ក្នុង​មាន​ស្រី​២​នាក់ សុទ្ឋសឹង​ជា​មុខសញ្ញា ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ស្រុក​ស្នួល កំណត់​មុខសញ្ញា និង​ធ្វើការ​ចាប់​ឃាត់ខ្លួន រួម មាន ១.​ឈ្មោះ ធឿន ប៊ុន​ថេត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទី​២.​ឈ្មោះ ចិន ចាន់ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៣.​ឈ្មោះ អូន កាន់​និកា ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​៤.​ឈ្មោះ ស្រេង វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។ ពួកគេ​រស់នៅ​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​។ ជាមួយ​និង​ការឃាត់ខ្លួន​ជន​ទាំងនេះ នគរបាល​ក៏​បាន​រកឃើញ​និង​ដកហូត​បាន ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យ ជា​គ្រឿងញៀន​មេតំ​ហ្វាតា​មីន ចំនួន​២០​កញ្ចប់​(០១​កញ្ចប់​ធំ​, ១៩​កញ្ចប់​តូច​) និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​០៧​គ្រាប់​។ ព្រម​ទាំង​ឧបករណ៍ សម្រាប់​បម្រើ​ឲ្យ​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤​នាក់ រួម​ទាំង​វត្ដុតាង​ត្រូវ បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល នឹង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ដោយ ​៖​ កូឡាប​

spot_img
×