Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា ទទួល​ថវិកា​ជាង​២​លាន​ដុល្លារ ពី​សប្បុរសជន , អ្នកឧកញ៉ា ហ៊ុន តូ​និង​ក្រុមហ៊ុន​នានា បរិច្ចាគ​ថវិកា​ចំនួន ២,៤១០,០០០​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ជឿជាក់ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​នោះ សប្បុរសជន​/​ក្រុមហ៊ុន​នានា ដែល​ដឹកនាំ​ដោយ អ្នកឧកញ៉ា ហ៊ុន តូ បាន​បរិច្ចាគ​ថវិកា​ចំនួន ២,៤១០,០០០​ដុល្លារ​។​

​នៅ​ទីស្នាក់ការ​កណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជួប​សវនាការ​ជាមួយ​សប្បុរសជន និង​ទទួល​អំណោយ​ជា​ថវិកា​សរុប​ចំនួន ២,៦៦០,០០០​ដុល្លារ (​ពីរលាន​ហុកសិប​ប្រាំមួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុងឱកាស​អបអរ​ខួប​ទី ១៥៦ ទិវាពិភព​លោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ «​ខ្ញុំឡា​ញ់កាកបាទក្រហមកម្ពុជា​»។ ថវិកា​ដែល​បាន​ទទួល​រួម​មាន​ ៖

១/ ថវិកា​ចំនួន ២,៤១០,០០០​ដុល្លារ (​ពីរលាន​សែសិប​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​សប្បុរសជន​/​ក្រុមហ៊ុន​នានា ដែល​ដឹកនាំ​ដោយ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក​ក្រុមហ៊ុន អិល អិល អាស៊ាន អ៊ិន​វេស​មេន​។​

២/ ថវិកា​ចំនួន ១០០.០០០​ដុល្លារ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ក្រុមហ៊ុន ដុង​អេ អេស​ធី (​ភេសជ្ជៈ​បា​កាស់​) DONG-A ST (BACCHUS) ដែល​ដឹកនាំ​ដោយ លោក លី ដុង​ហ៊ូ​ន Lee Dong Hoon អគ្គនាយករង​ក្រុមហ៊ុន ដុង​អេ អេស​ធី​។​

៣/ ថវិកា​ចំនួន ១៥០,០០០​ដុល្លារ (​ដប់​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ក្រុមហ៊ុន អកស៍​ឡី វើល​ដ៍​ប្រ៊ី​ជ ខេ​ម​បូឌា OXLEY WORLDBRIDGE (CAMBODIA) CO,.LTD ដែល​ដឹកនាំ​ដោយ ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ជឿជាក់ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​សមាគមជាតិ​មួយ​នេះ​មាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ថ្លែង​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ​-​អន្តរជាតិ​ដទៃទៀត អញ្ជើញ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ទិវា ៨ ឧសភា ខាងមុខនេះ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាកបាទក្រហមកម្ពុជា​អាច​សម្រេច ជោគជ័យ​បេសកកម្ម​មនុស្សធម៌​ក្នុង​ការបន្ត​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ជនពិការ ស្ត្រី​មេម៉ាយ អ្នកជំងឺ​រ៉ាំរ៉ៃ និង​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​ទន្ទឹមនឹងនេះ សប្បុរជន​ទាំងអស់ បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការគួរសម និង​នាំយក​អំណោយ​មក​ចូលរួម​ចំណែក​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ឱ្យ​ជួយ​ជា​ចាំបាច់​បំផុត​៕​ ​ដោយ​៖​កូឡាប​

spot_img
×