Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​រឿង​ដ៏​អាស្រូវ​ស្លាប់​ទាំង​ម្តាយ​និង​ទារក​នៅ​ក្នុង​ផ្ទៃ​​ ប្តី​និង​កូនស្រី​ចោទថា​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ស្ត្រី​ម្នាក់​ឆ្លងទន្លេ​ហើយ​បាន​ស្លាប់​ទាំង​ម្តាយ​និង​ទារក​នៅ​ក្នុង​ផ្ទៃ​ហើយ​ប្តី​និង​កូនស្រី បាន​ចោទ​ថា​ពេទ្យ​មិន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ដោយ​គ្មាន​វេជ្ជបណ្ឌិត​ប្រចាំការ​ទុក​ជនរងគ្រោះ​ឲ្យស្លាប់​នៅ​ក្រៅ​បន្ទប់​សម្រាល​។​

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​២៦​មេសា​២០១៩​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​។​

​បើ​តាម​កូនស្រី​ឈ្មោះ​ផាង​លី​ឌី​ន​អាយុ​២០​ឆ្នាំ​ដែល​នៅ​ជាប់​ជាមួយ​ម្តាយ​បានឲ្យដឹងថា ម្តាយ​នាង​ឈ្មោះ​ផន សាវ​រី អាយុ​៤០​ឆ្នាំ មាន​កូនស្រី​៣​នាក់​រូប​នាង​ជា​កូន​ទី​២​កូនស្រី​ម្នាក់​ទៀត​ស្លាប់​ក្នុង​ផ្ទៃ​ជាមួយ​ម្តាយ​ជា​កូន​ទី​៤​រស់នៅ​ភូមិ​ត្រពាំងថ្នា​ឃុំ​រាជ្យមន្ទីរ​ស្រុក​កំពង់រោទ៌​។​ម្តាយ​នាង​គ្រប់​ខែ​ឆ្លងទន្លេ​ឳ​ពុក​នាង​បាន​ដឹក​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ផ្នែក​សម្ភប់​នៅ​ថ្ងៃទី​២៥​មេសា​២០១៩​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ពេល​នោះ​គ្រូពេទ្យ​វាស់​ឈាម​និង​ពិនិត្យ​ចង្វាក់បេះដូង​រួច​បន្តោង​សេរ៉ូម​។​

​រហូត​ដល់​ថ្ងៃ​ទី​២៦​មេសា វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​គ្រូពេទ្យ​ឲ្យ​នាំ​ម្តាយ​ចុះ​ទៅ​អេកូ ពេល​ទៅដល់​កន្លែង​អេកូ គ្រូពេទ្យ​ប្រចាំ​ការស្តីបន្ទោស​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ​អ្នក​កំដ​រថា ថ្មើ​ណឹង​មាន​អ្នក​អេកូ​ឯណា​ទាំង​ព្រឹក​កូនស្រី​ក៏​គ្រា​ម្តាយ​ឡើងទៅ​ជា​ន់ទី​២​វិញ​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​សូម្បី​តែ​ដែក​ព្យូសេរ៉ូម គ្រូពេទ្យ​បាន​ប្រើ​កូន​ជនរងគ្រោះ​ទៅ​រក​យក​ដែក​ព្យូសេរ៉ូម​ខ្លួនឯង​ដែរ បន្តោង​សេរ៉ូម​ហើយ​ទៅ​បាត់​រហូត​ដល់​ម៉ោង​៩​ព្រឹក​ទើប​បាន​អេកូ​ពោះ​។​

​នៅវេលា​ម៉ោង​១​រសៀល​បុរស​ជា​ប្តី​និង​កូន​បាន​សួរ​គ្រូពេទ្យ​ថា សភាព​ម្តាយ​នាង​ដូចជា​មិន​ល្អ​ទេ បើ​យ៉ាងណា​សូម​ធ្វើ​ការវះកាត់​ទៅ គ្រូពេទ្យ​ឆ្លើយថា​មិន​អី​ទេ ទុក​រហូត​ដល់​ម៉ោង​៤​រសៀល​ម្តាយ​នាង​ប្រាប់ថា​ ៖ ​គាត់​ធ្វើ​ទុក​ក្នុង​ខ្លួន​ខ្លាំង​ក្តៅ​ក្នុង​ខ្លួន​ខ្សោះ​ទឹក​ប្រាប់​ពេទ្យ​ទៅ​បើ​មិន​កើត​ទេ​ឲ្យ​ពេទ្យវះកាត់​ទៅ​ ​នាង​និង​ម្តាយធំ​ឃើញ​ស្ត្រី​រងគ្រោះ​ធ្វើទុក្ខ​ខ្លាំង​ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​បាន​រត់​រក​គ្រូពេទ្យ​ឲ្យមក​មើល​ជួយសង្គ្រោះក៏​ប៉ុន្តែ​គ្មាន​គ្រូពេទ្យ​ប្រចាំការ​ទេ​រី​ឯ​គ្រូពេទ្យ​ម្នាក់​មក​ដល់​ប្រាបថា​មិន​អី​ទេ​ឲ្យ​ម្តាយ​គាត់​​អង្គុយ​លើ​កន្ថោ​ខាង​មុខ​បន្ទប់​រង់ចាំ ប្រាប់ថា រង់ចាំ​គ្រូពេទ្យ​មក​សិន លុះដល់​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៦​មេសា ម្តាយ​គាត់​ស្រែកថ្ងូរ​ថា​ចុក​ខ្លាំង​និង​វិលមុខ​នាង​ខំ​រត់​ទៅ​រក​គ្រូពេទ្យ​គ្មាន​ឃើញ​គ្រូពេទ្យ​ប្រចាំការ​ម្នាក់​ទេ​ម្តាយ​នាង​ក៏​ចុក​រហូត​បែកពពុះមាត់​ស្លឈាម​ខ្លួន​ឡើង​ខ្មៅរ​ល​ប្រកាច់​ដួល​នៅ​ខាង​មុខ​បន្ទប់​ទើប​គ្រូពេទ្យ​មក​សែង​ចូល​ក្នុង​បន្ទប់​ដើម្បី​សង្គ្រោះ​តែ​អ្វី​វា​ហួសពេល​ទៅ​ហើយ​ម្តាយ​នាង​បាន​ដាច់ខ្យល់​ស្លាប់​និង​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ​តែម្តង​។​ពេទ្យ​មក​ដល់​ហើយ​អង្អែល​ក្បាល​ថា​កាត់ចិត្ត​ទៅ​គ្រូពេទ្យ​ជួយ​អស់​លទ្ធភាព​ហើយ​តែ​មិន​អាច​ជួយ​បាន​។​តាម​ពិត​គ្មាន​គ្រូពេទ្យ​ប្រចាំការ​ទេ ម្តាយ​នាង​ស្លាប់​រួម​និង​កូន​ក្នុង​ផ្ទៃ​ក៏​ស្លាប់​គឺ​ដោយ​ការ​ទ្វេ​ស​ប្រហេស​និង​មិន​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​។​

​បុរស​ជា​ប្តី​ឈ្មោះ ផា​ង សំអុល អាយុ​៤៥​ឆ្នាំ​បាន​ចោទប្រកាន់​ថា​មកពី​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​ហើយ​ទ្វេ​ស​ប្រហេស​ធ្វើឲ្យ​ប្រពន្ធ​គាត់​ស្លាប់​។​

បុរស​ជា​ប្តី​និង​កូនៗ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​សព​ប្រពន្ធ​និង​កូន​គាត់​ផង​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩​មេសា​២០១៩​នេះ​មាន​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅ​សាល​ប្រជុំ​អគារ​សម្តេចម៉ែ​នៃ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ដោយ​មាន​ការអញ្ជើញ​ជា​អធិបតី​ពី​លោក​តូច​ប៉ូ​លី​វ៉ា អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង​និង​លោក​ចាន់​ដា​រ៉ា​នាយក​មន្ទីរពេទ្យ​ខេត្ត​លោក​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ផ្នែក​សម្ភប់​ជាច្រើន​រូប​កិច្ចប្រជុំផ្ទៃ​ក្នុង​នេះ​មិន​អនុញ្ញាតិឲ្យ​អ្នកសារព័ត៌មាន​បាន​ចូល​ស្តាប់​ឡើយ​រហូតដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​កិច្ចប្រជុំ​បាន​បញ្ចប់​។​

​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​សុំ​សម្ភាស​លោក​ចាន់​ដា​រ៉ា​នាយក​មន្ទីរពេទ្យ​ខេត្ដ​ដែរ​ក៏​ប៉​ន្តែ​លោក​សុំ​មិន​ឆ្លើយ​ឲ្យ​សួរ​ទៅ​លោក​វេជ្ជបណ្ឌិត​កែរ រដ្ឋា​នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​។​

​លោក​វេជ្ជបណ្ឌិត​កែរ​រដ្ឋា​នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍ថា ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​ជម្ងឺ​គាំ​បេះដូង មិនមែន​ស្លាប់​ដោយសារ​ពេទ្យ​ធ្វេសប្រហេសឬ​ពេទ្យ​មិន​យកចិត្តទុកដាក់​នោះទេ​។​

​បើ​តាម​ការពិនិត្យ​តាមដាន​ស្ថានភាព​ផ្ទៃពោះ​និង​តាម​ការមើល​អេកូ​គឺ​សភាព​ធម្មតា អាច​សម្រាល​តាម​ធម្មជាតិ​បាន ហើយ​បញ្ហា​ក​ស្បូន​គឺ​មិន​ទាន់​បើក គ្រូពេទ្យ​ក៏​បាន​ដាក់​ថ្នាំ​ឲ្យ​បើក​ស្បូន គឺ​ស្បូន​បើក​បាន​០៣​សង្ទីម៉ែត្រ​ទើប​ទុក​ឲ្យ​កើតតាម​ធម្មជាតិ មិន​និក​ស្មានថា​ចៃ​ដ​ន្ត​ស្ត្រី​រងគ្រោះ​មាន​ជម្ងឺ​គាំងបេះដូង​កើតឡើង​ធ្វើឲ្យ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​បាន​ដូច្នេះ​ជនរងគ្រោះ​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​។​បើ​តាម​មន្ត្រី​សុខាភិបាល​ម្នាក់​បង្ហើប​ឲ្យដឹងថា លោក​វេជ្ជបណ្ឌិត​យក់​ពុទ្ធ​វិសាល គ្រូពេទ្យ​ព្យាបាល​ផ្នែក​សម្ភប់​ទទួលវេន​ប្រចាំការ គឺ​មាន​ការ​ធ្វេសប្រហេស​និង​នាំឲ្យ​មាន​កំហុស​បច្ចេកទេស​ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​វេជ្ជបណ្ឌិត​រូបនេះ​មាន​កំហុស​បច្ចេកទេស​នៅក្នុង​ឆ្នាំ​២០១៨។

​មានការ​ទ្វេ​ស​ប្រហេស​បណ្តាលឲ្យ​មាន​អ្នកជម្ងឺ​ស្លាប់​ម្នាក់​ដែរ​ដោយ​មហាជន​សង្កេតឃើញ​ថា​បើ​មាន​អ្នក​ជម្ងឺ​ឬ​អ្នក​ឆ្លងទន្លេ​ចំ​វេន​ល្ងាច​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​អាទិត្យ​គឺ​ច្រើន​តែ​ខ្វះ​លោក​វេជ្ជបណ្ឌិត​ប្រចាំការ​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​វេជ្ជបណ្ឌិត​យក់​ពុទ្ធ​វិសាល​បាន​ទេ​មក​ដល់​ល្ងាច​ថ្ងៃទី​៣០​មេសា​២០១៩​នេះ​៕ ​ដោយ​ ៖ វ៉ៃកូ​

spot_img
×