Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​វៀតណាម​៦​នាក់ លួច​នេសាទ​ក្នុង​តំបន់ហាមឃាត់ នៅ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ប្រើប្រាស់​អាវុធ​បាញ់​សត្វព្រៃ​

spot_img

​ស្ទឹងត្រែង​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​មក​នេសាទ នៅ​តំបន់​ហាមឃាត់ នៃ​ទ្វារ​ទឹក​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។ ដោយឡែក ៤​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​បាញ់​សត្វព្រៃ នៅ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាន ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​មន្ទីរ​ជំនាញ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សេ​សាន ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​ជនសង្ស័យ​ទី​១៖​ឈ្មោះ ចាំង យ៉ាំង​ហូ​ម ហៅ​យូ អាយុ​២៩​ឆ្នាំ និង​ទី​២៖​ឈ្មោះ ចាំង យ៉ាំង​ភី អាយុ​២២​ឆ្នាំ​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​ជំនាញ​ដកហូត​បាន​មង​ប្រវែង​៤០០​ម៉ែត្រ ជំរៅ​៧​ម៉ែត្រ ក្រឡា​១២​សងទីម៉ែត្រ​, កង​ដែក​សរសៃ​៧២, កំសួល​មង​២០​។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ កម្លាំង​អាវុធហត្ថ​២​នាក់ សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សន្តិសុខ ជិះទូក​ល្បាត ប្រទះ​ឃើញ​ក្រុម​នេសាទ​ត្រី​មាន​ទូក​២​គ្រឿង កំពុង​បណ្តែតមង​ពេល​ឃើញ​សមត្ថកិច្ច​បាន​បើកទូក​រត់គេចខ្លួន ។ បន្ទាប់​មក​សមត្ថកិច្ច បាន​រឹបអូស​វត្ថុតាង​ខាងលើ ដាក់​នៅ​ក្នុង​ទូ​ករួច​ចត​នៅ​កំពុង​ក្បែរ​ទំនប់​វា​រី​អគ្គីសនី​។​

លុះដល់​ព្រឹក​ឡើង​ទើប​ដឹងថា បាត់​ទូក និង​វត្ថុតាង​ខាងលើ ពេល​នោះ​ចាប់ផ្ដើម​បើក​ការស៊ើបអង្កេត ទទួលបាន​លទ្ធផល​ដូចខាងលើ ប៉ុន្តែ​ទូក​របស់​សមត្ថកិច្ច​អាវុធហត្ថ​រក​មិន​ទាន់​ឃើញ​នៅឡើយ​។ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ពិតជា បាន​មក​លួច​រំដោះ​វត្ថុតាង​យកទៅ​លាក់ទុក នៅ​មាត់​កំពង់ទូក​មុខផ្ទះរ​បស់​ពួកគេ​។ ដោយឡែក​ចំពោះ​ទូក​របស់​សមត្ថកិច្ច​ពួកគេ បាន​យក​ទៅ​ពន្លិច​ចោល​នៅ​ចំណុច​កន្លែង​ទឹក​ជួរ​ហូរ​គួច​ខ្លាំង (​បច្ចុប្បន្ន​កំពុង​មុជ​រក​មិនទាន់​ឃើញ​នៅឡើយ​)​។ បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​កំពុង​ឃាត់ និង​រក្សា​ទុក​ក្នុង​អង្គភាព ដើម្បី​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​។​

ដោយឡែក ករណី​មួយទៀត គឺ​មនុស្ស​ប្រុស​ស្រី​ជា​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ឃាត់ខ្លួន​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​បាញ់​សត្វព្រៃ និង​រក្សាទុក​នូវ​គ្រាប់​កែច្នៃ​ជាច្រើន​ក្នុងផ្ទះ ក្នុង​បទល្មើស​ជាក់ស្តែង​។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ពួកគាត់​បាន​ឃើញ​ជន​ជាតិ​វៀតណាម ដែល​មក​រស់នៅ​ក្នុងភូមិ​ញើន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង មាន​ស្រី មាន​ប្រុស ក្នុង​លំនៅដ្ឋាន​ជាប់មាត់​ទន្លេសេសាន ហើយ​ជា​ទម្លាប់​ញឹកញាប់ បាន​ចេញ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​នៅ​ពេលយប់ តាម​តំបន់​ក្នុងព្រៃ​អភិរក្ស​ហាមឃាត់​។ ពួកគេ​បាន​ប្រើប្រាស់​ជា​ប្រភេទ​កាំភ្លើង យក​ទៅ​បាញ់​សត្វព្រៃ​គ្រប់​ប្រភេទ ពិសេស​សត្វ​ក្ងោក ដែល​ជា​សត្វ​ដ៏​កម្រ ត្រូវការពារ និង​អភិរក្ស តែង​មាន​ការហាមឃាត់​ពី​សមត្ថកិច្ច និង​អាជ្ញាធរ ជំនាញ​នោះ​ទេ​។​
​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​បន្តថា នៅ​យប់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ពួកគាត់​បាន​ឃើញ​ក្រុម​ជនជាតិ​វៀតណាម​ខាងលើ បាន​យក​កាំភ្លើង ចេញ​ទៅ​បរបាញ់​សត្វ ហើយ​គាត់​ក៏​បាន​រាយការណ៍ ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ខាង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន បាន​ចុះមក​ឃើញ​សត្វព្រៃ និង​កាំភ្លើង ជាមួយ​និង​គ្រាប់​ប្រភេទ​កែច្នៃ ជា​ច្រើន​គ្រាប់ ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស ៤​នាក់​ភ្លាមៗ​។​

​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សេ​សាន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​ថា ពិតជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​នោះ​មែន ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ ជុំវិញ​បញ្ហា​នេះ ក៏​ឃើញ​សត្វព្រៃ​ប្រភេទ​ទន្សាយគល់ និង​កាំភ្លើង​ជា​មួយ​គ្រាប់​ជាច្រើន ដែល​ពួកគេ​បាន​រក្សាទុក​នៅ​ក្នុងផ្ទះ និង​ជា​ប្រភេទ​គ្រាប់​កែច្នៃ អាច​បាញ់​ជះ​សាច​ជា​អំបែង​មាន​សារធាតុ​គីមី ប្រឈម​និង​ហានិភ័យ​គ្រោះថ្នាក់​បំផុត​ដល់​ប្រជាពលរដ្ឋ បើ​ប៉ះពាល់​ដោយ​គ្រាប់​កែច្នៃ​នេះ ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×