Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ហ្វេ​សប៊ុក បាន​កែរ​សម្រួល​គោលការណ៍​ទាក់ទង​នឹង​ការប្រើប្រាស់​ទិន្នន័យ របស់​អ្នកប្រើប្រាស់

spot_img

​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃ​ទី​២​ឧសភា​នេះ បានឲ្យដឹងថា នៅក្នុង F8 សន្និសីទ ក្រុមហ៊ុន​ហ្វេ​សប៊ុក (Facebook) បាន​ព្យាយាម​បង្ហាញ​ឱ្យឃើញ​ថា​ក្រុមហ៊ុន​បាន​កែរ​សម្រួល​គោលការណ៍​ទាក់ទង​នឹង​ការប្រើប្រាស់​ទិន្នន័យ របស់​អ្នកប្រើប្រាស់ ដែល​ជា​បញ្ហា​យ៉ាង​ធំ​សម្រាប់​ហ្វេ​សប៊ុក ក្រោយ​ពី​ក្រុមហ៊ុន​នេះ​ត្រូវបាន​រកឃើញ​ថា​បាន​ប្រើប្រាស់ ទិន្នន័យ​របស់​អតិថិជន​ដោយ​មិន​មាន​ការអនុញ្ញាត ជា​ច្រើនលើក​ច្រើនសារ និង​បាន​ផ្ទុក​លេខ​សម្ងាត់ រាប់​លាន​របស់​អ្នកប្រើប្រាស់ ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ជា​របៀប​ដែល​អាច​អាន​បាន (No password masking) កាលពី​ពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ​ដែរ ក្រុមហ៊ុន​បាន​ប្រកាស​មុខងារ​ថ្មីៗ ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​មួួយ​កម្មវិធី​បណ្ដាញ​សង្គម Facebook, Messenger និង Instagram ដូចជា ​៖ ​

ធ្វើការ​រចនា​ឡើង​វិញ​របស់​បណ្តាញ​សង្គម Facebook នៃ​ផ្ទៃមុខ​ដែល​មាន​រូបតំណាង​ពណ៌​ខៀវ​របស់ខ្លួន នឹង​ជំនួស​ដោយ​ការ​រចនា​ទៅ​ជា​ពណ៌​ស​វិញ​យ៉ាង​ស្រស់ស្អាត​។​

​អ្នកប្រើប្រាស់ Facebook messenger អាច​ធ្វើ​ការទាក់ទង​ផ្ទាល់​ជាមួយ​អ្នកប្រើប្រាស់ WhatsApp និង Instagram ។ ទំនាក់ទំនង​ទាំងអស់​នឹង​ត្រូវ​បាន encrypt end-to-end​។ កែសម្រួល​ការប្រើ​មុខងារ Groups ក្នុង Messenger​។ កំពុង​ធ្វើ​ការសាកល្បង​ដើម្បី​ស្វែងរក​វិធី​កាត់បន្ថយ​ការនិយាយ​សំឡុត​គម្រាម​កាត់បន្ថយ​ការនិយាយ​សំឡុត​គម្រាម (bullying) ក្នុង​បណ្ដាញ​សង្គម Instagram ។

បន្ថែម​មុខងារ “away” ក្នុង Instagram ដើម្បី​ឱ្យ​អ្នកប្រើប្រាស់​ផ្អាក​ការប្រើប្រាស់ Instagram ពេល​គេ​រវល់​ជាមួយ​កិច្ចការ​ផ្សេងៗ​ទៀត​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×