Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដើរ​ជាន់មីន​ផ្ទុះ​របួស​ជើង​

spot_img

​ខេត្ត​បន្ទាយមានជ័យ ​៖ អាជ្ញា​មីន បានឲ្យដឹងថា ៖ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥និង៣០​នាទី រសៀល មាន​ករណី​ផ្ទុះ​មីន នៅ​ក្បែរ​វត្ត​តា​ម៉ាំង ក្នុង​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​បណ្តាលឲ្យ​ស្ត្រី​ម្នាក់ ឈ្មោះ ស្តុក ស្រី​ពៅ អាយុ ៣៣​ឆ្នាំ រង​របួស​ជើង​ដាច់​ជើង​ស្តាំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ដើរ​ជីក​ទំពាំង​។

ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បានបញ្ជាក់​ថា ការឈឺចាប់​ដោយសារ​សង្គ្រាម​និង​ឈាម​កូន​ខែ្មរ​នៅតែ​ហូរ​នៅឡេ​ី​យ​។ គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺ​ជា​សត្រូវ​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​។ នេះ​ជា​មរតក នៃ​សង្គ្រាម​៕​ ដោយ ​៖ ​កូឡាប​

spot_img
×