Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វែកមុខ​សញ្ញា​​ដែល​ជា​មេខ្លោង​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​​គ្រឿងញៀន​ខុសច្បាប់​

spot_img

​កំពង់ធំ ​៖ ​ថ្ងៃ ពុធ ១២​រោច ខែ ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​ ២៥៦២ ត្រូវ​និង ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ​២០១៩ ​វេលា​ម៉ោង ១៥ និង ១២​នាទី លោក​ឧត្តមសេនីយ៍ទោ ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​វែក​​មុខសញ្ញា​ដែល​ជា​មេខ្លោង​ជួញដូរ ចែកចាយ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​កំពង់ធំ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ប្រសាសន៍ ដោយ​មាន​ការចូលរួម​សហការ ពី​បងប្អូន​ប្រជាពលរដ្ឋ សមត្ថកិច្ច ការិយាល័យ​​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បាន​ប្រើប្រាស់​វិធានការ​ជំនាញ​បង្ក្រាប​
​មេក្លោង​ជួញដូរ​ចែកចាយ​យ៉ាងសកម្ម​ចំនួន ០២ នាក់​ ​និង​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​​ចំនួន ០៨ នាក់ ក្នុងភូមិ​សាស្ត្រ ក្នុងស្រុក កំពង់សា្វយ ​ខេត្ត​កំពង់ធំ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បន្ត​ថ្លៃ​ង​នៅ​ថ្ងៃទី​២៩ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៦ និង​៤០​នាទី ដោយ​មាន​ការសម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​
​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​សាធ​តុ​ញៀន​ដោយ​ខុសច្បាប់ ០១​ករណី នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​បាន ០១​នាក់​ ៖ ​ឈ្មោះ ឃ្លាំង ជូ ភេទ ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ កំពង់​ក្តី ស្រុក ជី​ក្រែង ខេត្តសៀមរាប ដកហូត​បាន​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន ១០ កញ្ចប់​មាន​ទម្ងន់​៩, ២ ក្រាម​និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ដែល​បាន​មក​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក កំពង់ស្វាយ ។ បន្ទាប់មក​នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩ និង ២០​នាទី សមត្ថកិច្ច​ជំនាញ​ប្រើប្រាស់​​វិធាន​ជំនាញ​របស់​ខ្លួនបន្ត ឈាន​ទៅ​បង្ក្រាប​មុខសញ្ញា​ចំនួន ០១ នាក់ នៅ​ចំណុច​វត្ត​ត្រពាំង​ព្រលឹត ស្ថិតនៅ​ភូមិ ត្រពាំង​ព្រលឹត ឃុំ ត្រពាំង​ឬ​ស្សី ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ឈ្មោះ ណូ សំណាង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង ដកហូត​បាន​ថ្នាំញៀន​បាន ០១​កញ្ចប់​ទម្ងន់ ០,៥ ក្រាម ។ ​ដែលជា​អ្នក​ទទួល​សារធាតុ​ញៀន​ពី​មេក្លោង​​ឈ្មោះ ឃ្លាំង ជូ ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​​ជួញដូរ​ចែកចាយ​បន្ត នៅ​តាម​ទី​សប្បាយភាព​នានា ​ក្នុងស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ឈ្មោះ ណូ សំណាង ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ​ហើយ​កន្លងមក​អាណាព្យាបាល​បានដឹង​ថា​កូន​គាត់​ប្រើប្រាស់​សារធាតុ​ញៀន បាន​យក ណូ សំណាង
​ទៅ​ផ្ញើ​វត្ត ដើម្បី​ផ្ដាច់​សារធាតុ​ញៀន ដោយ​អាណា​​ព្យាបាល មិន​បាន​មក​ទំនាក់ទំនង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ឡើយ ដើម្បី​យក ណូ សំណាង ​ទៅ​បន្សាប​សារធាតុ​ញៀន​។ តែ​ផ្ទុយទៅវិញ​ឈ្មោះ ​ណូ សំណាង បាន​ប្រែប្រួល​ពី​អ្នកប្រើប្រាស់​ទៅ​​ជា​អ្នក​ចែកចាយ​បន្ត​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​យ៉ាង​សកម្ម​ទៅវិញ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​។

​ក្រោយ​មក​កម្លាំង​ជំនាញ​បាន​ឈាន​បន្តទៅ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​បាន ០៨ នាក់ ជា​បន្តបន្ទាប់​ទៀត នាំ​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បាន​សំណូមពរ ដល់​បង​ប្រជាពលរដ្ឋ គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​កំពង់ធំ សូម​យកចិត្តទុកដាក់ បញ្ហា​គ្រឿងញៀន ជា​បញ្ហា​សម្រាប់​យើងទាំងអស់គ្នា ព្រោះ​គ្រឿងញៀន​អាច​បំផ្លាញ​អ្វីៗ​ទាំងអស់ ដូចជា​សង្គម​ជាតិ សុខភាព អនាគត លែង​ស្គាល់​បងប្អូន​ញាតិមិត្ត​មនុស្ស​ជាទី​ស្រលាញ់​ដែល​នៅ​ជុំវិញ​ខ្លួន​ឡើយ ដូច្នេះ​ស្នើ​ឲ្យមាន​ការចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច បើ​ប្រទះឃើញ​សកម្មភាព​ជួញដូរ​ចែកចាយ​ប្រើប្រាស់​សារធាតុ​ញៀន សូម​ផ្ដល់​ដឹង​ដល់​សមត្ថកិច្ច ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​ទាន់ពេលវេលា​ ៕​ ដោយ ៖ កូឡាប

spot_img
×