Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ​ដាក់​បញ្ជូល​មេដឹកនាំ​ក្រុមស​កម្មប្រយុទ្ធ​ប៉ាគី​ស្ថាន ក្នុង​បញ្ជី​ភេរ​វករ ក្រោយ​ដឹកនាំ​ការវាយប្រហារ​នៅ​តំបន់ Kashmir

spot_img

​អង្គការសហប្រជាជាតិ បានដាក់​បញ្ជូល​មេដឹកនាំ​ក្រុមស​កម្មប្រយុទ្ធ​ជាន់ខ្ពស់ ដែល​បាន​ដឹកនាំ​ការវាយប្រហារ​នៅ​តំបន់ Kashmir កន្លងទៅ​នេះ​ចូល​ក្នុង​បញ្ជី​ភេរ​វករ​។​

Masood Azhar គឺ​ជា​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Mohammed ដែលជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ខែ​កុម្ភៈ នៅ​តំបន់ Kashmir បណ្តាល​ឲ្យ​ទា​ហ៊ាន​ឥណ្ឌា​ចំនួន ៤០​នាក់​បាន​ស្លាប់​។​

​ឥណ្ឌា​សាទរ​ចំពោះ​វិធានការ​របស់​អង្គការសហប្រជាជាតិ​។​

​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​រូបនោះ​នឹង​ប្រឈម​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បំរាម​ធ្វើដំណើរ​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា “Masood Azhar ត្រូវដាក់​បញ្ជូល​ក្នុង​បញ្ជីខ្មៅ​ជា​ភេរ​ករ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ អរគុណ​ចំពោះ​ការគាំទ្រ​”​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​របស់​ប៉ា​គី​ស្ថាន​វិញ​បាន​ថ្លែងថា ខ្លួន​នឹង​ធ្វើ​ការពង្រឹង​ទណ្ឌកម្ម​ជាបន្ទាន់​។​

​សូម​រម្លឹកថា ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​បាន​ធ្លាក់​ជិត​ដល់​មាត់​សង្គ្រាម ក្រោយពេល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដែល​ផ្តាច់ជីវិត​ទា​ហ៊ាន​ឥណ្ឌា​ជាច្រើ​នាក់​។ ឥណ្ឌា​បាន​ចោទ​ប៉ា​គី​ស្ថាន​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ ប៉ុន្តែ​ត្រូវបាន​ប៉ា​គី​ស្ថាន​បដិសេធ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×