Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ជលផល បង្ក្រាប​បទល្មើស​នេសាទ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា មក​ទាមទារ​យក​ឧបករណ៍ និង​សម្ភារៈ​ទៅវិញ​

spot_img

​កំពត ​៖ បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ឲ្យដឹងថា បន្ទាប់​ពី​កងកម្លាំង​សមត្ថកិច្ច បង្ក្រាប​បទល្មើស​នេសាទ ដោយ​រត់​ទូក​នេសាទ និង​ឧបករណ៍​នេសាទ​នោះ មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រកប​របរ​នេសាទ​នោះ នាំគ្នា​ឡើង​មក​តវ៉ា ទាមទារ​ឧបករណ៍​របស់ខ្លួន ដើម្បី​ទៅ​ប្រកប​របរ​នេសាទ ប៉ុន្តែ​ទោះជា​យ៉ាងណា កងកម្លាំង​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល បាន​នាំ​គាត់​ឲ្យ​មុខរបរ​តាមច្បាប់ ហើយ​កុំ​ប្រព្រឹត្ត​ល្មើស​ច្បាប់​តទៅទៀត​។​

​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត នៅ​ថ្ងៃ​ពុធ ១២​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​ឧសភា ឆ្នាំ​២០១៩ បានឲ្យដឹងថា កម្លាំង​អធិការកិច្ច ខណ្ឌ​រដ្ឋបាល​ជលផល​កំពត បាន​ឃាត់​ចាប់ ទូក​នេសាទ​ល្មើស​ច្បាប់ ៧​គ្រឿង នេសាទ​ប្រើ​លប​កន្ទុយ​កណ្តុរ ជនល្មើស​១០ នាក់ សរុប​លប​កន្ទុយ កណ្តុរ​ចំនួន ៤០០ លប នៅ​ក្នុង​ព្រែក​កំពត មុខ​សាលាខេត្ត​កំពត ក្រោយពី​ចាប់​រួច ជនល្មើស​ទាំង​នោះ បាន​ហៅ​គ្នីគ្នា និង​អ្នកនេសាទ​ផ្សេង​ប្រមាណ ៦០ នាក់ មក​ធ្វើ​ការតវ៉ា​ប្រឆាំង​និង​ការចាប់​បង្ក្រាប​នេះ ហើយ​នៅតែ​សុំ​ប្រើ​លប​កន្ទុយ​កណ្តុរ​នេះ​តទៅទៀត​។ លោកនាយ​ខណ្ឌ បាន​ធ្វើការ​អប់រំ​ច្បាប់ ស្តីពី​ជលផល និង​សារាចរ​ណែនាំ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពី​ទោសទណ្ឌ ការប្រើ​ឧបករណ៍​នេសាទ​នេះ​ ៕​ ដោយ ​៖ ​កូឡាប​

spot_img
×