Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ថៃ​រៀប​អភិសេក មុន​ថ្ងៃ​ឡើង​សោយរាជ្យ​ជា​ផ្លូវការ​ចុង​សប្តាហ៍​នេះ​

spot_img

​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បាន​ធ្វើ​ការប្រកាស​ថា ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង Suthida Vajiralongkorn និង​បាន​តែងតាំង​ព្រះ​នាង​ជា​ព្រះ​មហាក្សត្រីយានី​។​

​កា​រៀប​អភិសេក​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុខ​ថ្ងៃ​ឡើងគ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ​របស់​ព្រះអង្គ​ដែល​នឹង​​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅ​រិ៍នេះ​ ​ព្រះមហាក្សត្រ វ័យ ៦៦​ឆ្នាំ បាន​សម្រេចចិត្ត​តែងតាំង​ព្រះ​នាង Suthida Vajiralongkorn ដែល​ជា​ប្រពន្ធ​របស់​ព្រះអង្គ ជា​ព្រះ​មហាក្សត្រីយានី ហើយ​ព្រះ​នាង​នឹង​ទទួល​បាន​ឋានៈ​ក្នុង​គ្រួសារ​រាជ្យ​វង្ស​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ព្រះ​បរម​រាជ្យ​វាំង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​សេចក្តីប្រកាស​បញ្ជាក់ទៀតថា ព្រះមហាក្សត្រ​បាន​រៀបចំ​ពិធី​រៀប​អភិសេក​ជាមួយ​ព្រះ​នាង Suthida ស្របតាម​ច្បាប់ និង​ប្រពៃណី​រាជ្យ​វង្ស​។​

​សូមបញ្ជាក់​ថា ព្រះអង្គម្ចាស់ Maha Vajiralongkorn បាន​ស្នង​រាជ្យសម្បត្តិ ក្រោយពេល​ព្រះបិតា​ព្រះអង្គ បាន​សោយ​ទីវង្គត​នៅក្នុង​ឆ្នាំ ២០១៦​។​

​នេះ​គឺជា​ការរៀប​អភិសេក​លើក​ទី ៤​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​មាន​បុត្រា​ចំនួន ៥​ព្រះអង្គ និង​បុត្រី​ចំនួន ២​ព្រះអង្គ ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ មានតែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ព្រះអង្គម្ចាស់​ផ្លូវការ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×