Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍នាង ផាត បដិសេធ​ថា​គ្មាន​ការផ្លាស់ប្ដូរ​ឋានន្ត​រ​សក្កិ ដែល​ខុស​ពី​គោលការណ៍ ក្នុង​ផែនការ​កែទម្រង់​កង​យោពល​ខេ​ម​ភូមិន្ទ រយៈពេល​៥​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍ នាង ផាត បាន​បដិសេធ ចំពោះ​ពាក្យ​ច​ចាម​អារាម​ដែលថា ក្រសួង​ការពារជាតិ មាន​គម្រោង​ទម្លាក់​សក្តិ ដែល​ព័ត៌មាន​នេះ មិនមែន​ជា​ការពិត​ទេ សុំ​ឱ្យ​នាយទាហាន​ទាំងអស់ កុំ​មាន​ការភ្ញាក់ផ្អើល តាម​ការបកស្រាយ​ខុសគោល​បំណង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​បើ​តាម​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រសួង​ការពារជាតិ បាន​រៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​បូក​សរុប​លទ្ធផល ការងារ​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​ការងារ​បន្ត សម្រាប់​ខែ​ឧសភា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំខែ របស់​ក្រសួង​ការពារ​ជាតិ​នេះ មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន នៃ​កង​យោពល​ខេមរភូមិន្ទ​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក នាយ​ឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ និង បដិសេធ ចំពោះ​ពាក្យ​ច​ចាម​អារាម​ដែលថា ក្រសួង​ការពារជាតិ​មាន​គម្រោង​ទម្លាក់​សក្តិ ដែល​ព័ត៌មាន​នេះ​មិនមែន​ជា​ការពិត​ទេ សុំ​ឱ្យ​នាយទាហាន​ទាំងអស់​កុំ​មាន​ការភ្ញាក់ផ្អើល តាម​ការបកស្រាយ​ខុស​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កង​យោពល​ខេ​ម​ភូមិន្ទ រយៈពេល​៥​ឆ្នាំ ២០១៥-២០១៩​។ ការកែទម្រង់​ឋានន្ត​សក្តិ ក្នុង​កងយោធពល​ខេ​ម​ភូមិន្ទ មាន​ផែនកា​រណ៍​យុទ្ធសាស្ត្រ​យូរអង្វែង ជា​ជំហានៗ ដើម្បី​កសាង​កងទ័ព​មួយ​មាន​គុណភាព និង ប្រសិទ្ធភាព​ដឹកនាំ បញ្ជា​ឱ្យ​សមស្រប តាម​ការ​វិវឌ្ឍន៍ នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ​។ មិនមែន​កាត់ ឬ​ទម្លាក់​សក្តិ ដូច​ការបកស្រាយ​ភាន់ច្រឡំ​នោះទេ​ ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×