Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ម្នាក់ បាញ់​គំរាម​គេ​

spot_img

ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ម្នាក់ ដែល​ស្រវឹងស្រា​ជោកជាំ ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ ត្រូវបាន នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់បទបញ្ជា ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង​។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ថា លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ ក៏​បានឲ្យ​ធ្វើការ​សម្របស​ម្រួ​ល ជាមួយ​ភាគី​ជន​រងគ្រោះ​ផង​ដែរ ចំពោះ​ករណី​នេះ​។

​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ចំពោះ​ករណី​នេះ​មេ (​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​) បាន​បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង និង​ធ្វើ​ការសម្របសម្រួល​ជាមួយ​ជនរងគ្រោះ​។ នៅពេលនេះ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី ដួង ណា​គ្រី ដែលជា​ជនបង្ក​បទល្មើស ត្រូវបាន​បញ្ជូន​ខ្លួន ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ មកកាន់​អង្គភាព​តម្រួត​បទបញ្ជា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា មាន​ករណី​ផ្ទុះអាវុធ​ប៉ុនប៉ង​ឃាតកម្ម បាញ់​ទៅលើ​ជនរងគ្រោះ កំពុង​ជិះ​ឡាន នៅ​ច្បារអំពៅ​ទី​១ ​ដោយ​ប្រើ​អាវុធខ្លី​ម៉ាក​រ៉ូឡូ​បាញ់​បណ្តាលឲ្យ​បែក​កញ្ចក់​រថយន្ត នៅ​ផ្លូវ​៣៦៣ កែង​ផ្លូវ​៦៤៨ ភូមិ​ព្រែក សង្កាត់ ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី ២ ឧសភា ២០១៩ ម៉ោង​០០​និង​៤៥​នាទី កណ្តាល​អធ្រាត្រ​។​

ជនរងគ្រោះ​ឈ្មោះ ភូរិ​ស្ស ស្តូ​រ៉ាន់ ភេទ ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ ស៊ី​ភី​អេស ស្នាក់​នៅផ្ទះ​លេខ​១៤៤ ផ្លូវ​បេតុង ភូមិ​កោះនរា សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

ជនសង្ស័យ​ឈ្មោះ ដួង ណា​គ្រី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ ខ្មែរ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខរបរ អនុប្រធាន នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ ៣៦០ សង្កាត់ បឹង​កេងកង​៣ ខណ្ឌ ចំការមន​។​

ក្រុម​សមត្ថកិច្ច​បន្ត​ទៀត​ថា នា​មុនពេល​កើតហេតុ​ជនរងគ្រោះ បើកបរ​រថយន្ត​ម៉ាក Rang Rover ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ ២U-៤៤៤៨ ជាមួយ​ប្រពន្ធ​ត្រឡប់មកផ្ទះ នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពេលនោះ​ជនរងគ្រោះ​ក៏​ឈប់ រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​មុខ មជ្ឈមណ្ឌល​រ៉ក ដើម្បី​កាច់​កៅអី​រថយន្ត​ឲ្យ​ប្រពន្ធដេក រួច​ក៏​បើករថយន្ត​ចេញ ស្រាប់តែ​ជនសង្ស័យ​បើករថយន្ត​ម៉ាក Lexus ៣៣០ ពណ៌​ស ស្លាក​លេខ សៀមរាប ២B-៥១៥៣ មាន​ភាព​ស្រវឹងស្រា​ខ្លាំង មក​ពី​ក្រោយ ស៊ីញ៉ូ ភ្លើង​តាម​កៀ​ឲ្យ​រថយន្ត​ជនរងគ្រោះ​ឈប់ រួច​រក​រឿង​ចាប់​ជនរងគ្រោះ ដោយ​គ្មាន​មូលហេតុ ពេលនោះ​ជនរងគ្រោះ​ក៏ និយាយថា បើ​មាន​រឿង​អី​មក​កន្លែង​សមត្ថកិច្ច រួច​ក៏​បើករថយន្ត​សំដៅ មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ពេល​មក ដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ ក៏​កៀ​រថយន្ត​ជនរង​គ្រោះ​ឲ្យ​ឈប់ តែ​ជនរងគ្រោះ​មិន​ឈប់ ជនសង្ស័យ​ក៏​ចុះ ពី​លើ​រថយន្ត​ដក​អាវុធខ្លី​ម៉ាក​រ៉ូឡូ លេខ ១៨៨៦០៤ បាញ់​សំដៅ​រថយន្ត​ជនរងគ្រោះ​ចំនួន​០៥​គ្រាប់ បណ្តាលឲ្យ​បែក កញ្ចក់​រថយន្ត​ខាងក្រោយ​ខ្ទេច ក៏​ត្រូវបាន​សមត្ថកិច្ច​យើង ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូនមក អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ធ្វើការ សាកសួរ ៕​ ដោយ ​៖​ កូឡាប​

spot_img
×