Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ស្រុក​ទ្រាំង​ថា ៖ ​ការដាក់​ដេញថ្លៃ​លើ​គម្រោង​អភិវឌ្ឍ​ឃុំ​ចំនួន​បី​ក្នុងថ្ងៃនេះ​ ទទួលបាន​លទ្ធផល​ល្អ​ធ្វើអោយ​ចំណេញ​ដល់​ថវិកាជាតិ

spot_img

​តាកែវ​ ៖ គម្រោង​អភិវឌ្ឍ​ឃុំ​សង្កាត់​ចំនួន ៣ ក្នុង​ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវបាន​ដាក់​ដេញថ្លៃ​នៅ​សាលាឃុំ​ស្រ​ង៉ែ នៅ​ព្រឹក​ថ្ងៃទី ០២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ គឺ​មាន​លក្ខណៈ​ល្អប្រសើរ និង​ដំណើរការ​យ៉ាង​រលូន ពិសេស​ធ្វើអោយ​ចំណេញ​ដល់​ថវិការ​ជាតិ​ច្រើន បន្ទាប់ពី​ក្រុម​អ្នកទទួលការ​ទាំងនោះ​បាន​នាំគ្នា​ធ្វើ​ការដេញថ្លៃ​ចុះមក​ក្រោម ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន ។

​លោក ស៊ូ ភារម្យ អភិបាលរង​ស្រុក​ទ្រាំង បានអោយដឹងថា ៖ ការដេញថ្លៃ​ក្នុងថ្ងៃនេះ គឺ​យើង​បាន​ធ្វើ​ទៅ​ដោយ​រលូន ហើយ​លោក​មេឃុំ​ទាំងបី រួម​មាន​ឃុំ​សន្លុង ឃុំ​អង្គា​ញ់ ឃុំ​ស្រ​ង៉ែ គឺ​ទទួលយក និង​ឯកភាព​ទទួលយក​អ្នកម៉ៅការ ដែល​ធ្វើ​ការដេញថ្លៃ​ឈ្នះ​ហាន​ដាក់​ក្នុង​តម្លៃ​ទាប ធ្វើ​កិច្ចសន្យា​រួមគ្នា​ដើម្បី​ដំណើរការ​លើ​កា​អភិវឌ្ឍ​ន៏​គម្រោង​ទាំងនេះ​ដែល​ជា​គម្រោង ជួសជុល​ផ្លូវ និង​ចាក់​គ្រួសធម្មជាតិ ។ លោក​អភិបាលរង​ស្រុក​បាន​បន្តថា បើសិនជា​មាន​ការប្រកួត​ប្រជែង​រវាង​ក្រុម​អ្នក​ទទួល​ម៉ៅការ​ទាំងនោះ វា​ពិតជា​ធ្វើអោយ​មាន​ការ​ចំណេញ​ដល់​ថវិការ​របស់​ជាតិ ដែល​មិន​ត្រូវបាន​ចំណាយ​ច្រើន​ទៅលើ​ការអភិវឌ្ឍ​ន៏​ឡើយ ហើយ​លោក​សង្ឃឹមថា​ក្រុម​អ្នកទទួលការ​ទាំងនោះ និង​បន្ត​ធ្វើ​ការប្រកួតប្រជែង​ក្នុង​ការដាក់​ដេញថ្លៃ​ដោយ​សម​ហ​ភាព គ្មាន​ការបង្ខិតបង្ខំ ដើម្បី​ទទួល​បាល​គម្រោង​ដែល​ខ្លួន​ចង់បាន ៕ ដោយ ៖ តាកែវ​

spot_img
×