Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បាញ់​ប៉ុនប៉ង​មនុស្សឃាត ៖ ទោះជា​សមត្ថកិច្ច​ប៉ូលិស ឬ​ក៏​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឱ្យបាន​ស្មើគ្នា​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់​ពី​លោកនាយ​ឧត្តមសេនីយ៍នេត សាវឿន ប្រកាស​ដាក់​ពិន័យ លើ​មន្ត្រី​នគរបាល​ម្នាក់ ដែល​បាញ់​គំរាម​ប្រជាពលរដ្ឋ​នោះ ត្រូវបាន​លោក​វីល្លាម បាន​អះអាង​ថា រឿង​បាញ់បោះ​ប៉ុនប៉ង​មនុស្សឃាត ដល់​ថ្នាក់​នេះ បែរ​ជា​ថ្នាក់ដឹកនាំ​នគរបាលជាតិ ចេញ​បញ្ជា បានត្រឹមតែ​ដាក់ពិន័យ ហើយ​បែរជា​ទៅ​សុំ​រក​សម្រួល ជាមួយ​ជនរងគ្រោះ​ទៅវិញ លោក​បាន​ស្នើ​ឲ្យមាន​កាត់ទោស នគរបាល​នោះ​តាមច្បាប់ ទោះជា​សមត្ថកិច្ច​ប៉ូលិស ឬ​ក៏​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឱ្យបាន​ស្មើគ្នា​។​

​លោក វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី 2 ខែ​ឧសភា​នេះ​ឡើង​នៅក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា​ ​ប្រសិន​ជា​ជនរងគ្រោះ​ប្ដឹង​វា​ជា​សិទ្ធិ​របស់​ជនរងគ្រោះ ហើយ​ជន​ល្មេី​ស ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ បណ្ដឹង​ព្រហ្មទណ្ឌ​របស់​ជនរងគ្រោះ ជាពិសេស​បទ​ប៉ុនប៉ង​មនុស្សឃាត ! រឿង​អី​បាន​ថ្នាក់លេី​បែរជា ព្យាយាម​សម្របសម្រួល ជាមួយ​ជនរងគ្រោះ​ទៅវិញ ?

​លោក​បាន​បន្ថែមទៀតថា ច្បាប់​ត្រូវ​អនុវត្តន៍​ដោយ​ស្មេី​ភាព ចំពោះ​មន្ត្រី និង​ពលរដ្ឋ បើ​ច្បាប់​អនុវត្តន៍​តែ​ជាមួយ​ពលរដ្ឋ ហើយ​លំអៀង​ជាមួយ​មន្ត្រី តើ​បង្កេីត​ច្បាប់​មក​ធ្វេី​អ្វី ? ដើម្បី​កុំអោយ​មាន​ការរិះគន់ សូម​អនុវត្តន៍​ដោយ​ស្មេី​ភាព ! ​ក្នុងនាម​ជា​មន្ត្រី​ដែល​មាន​តួនាទី​បម្រើ​ពលរដ្ឋ​​បែរជា​យក​អំណាច​ទៅ​ធ្វេី​បាប​ពលរដ្ឋ​រហូត​​ដល់​ថ្នាក់​យក​អាវុធ​ទៅ​បាញ់រះ​លើពលរដ្ឋ​​ធ្វេី​ដូច​សង្គម​គ្មាន​ច្បាប់​ទៅ​ហើ​យ​។ សំណូមពរ​អាជ្ញាធរ ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​​នេះ ដើម្បីការ​ពារ​មុខមាត់ តម្លៃ​កិត្តិយស​នគ​បាល​ជាតិ​​ជា​ពិសេស ទប់ស្កាត់​អោយបាន​ចំពោះ​វប្បធម៌​អន្តរាគមន៍​​ឆ្វេច​ឆ្វា​ច ។​

​ជន​បាញ់បោះ​សេរី​នោះ​គឺ ឧត្តមសេនីយ៍​ផ្កាយ​១ ដួង ណា​គ្រី មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រវឹងស្រា ហើយ​បើករថយន្ត​ដេញ​តាមរ​ករឿង រហូត​បាញ់​ទៅលើ​រថយន្ត​ជនរងគ្រោះ ២​នាក់​ប្តី​-​ប្រពន្ធ​ចំនួន ៥​គ្រាប់ យ៉ាង​អាណ​ធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី ២ ឧសភា នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​ចាត់ការ​តាម វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់ ហើយ​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បានឲ្យ​ធ្វើការ​សម្របស​ម្រួ​ល ជាមួយ​ភាគី​ជន​រងគ្រោះ​ផង​ដែរ ចំពោះ​ករណី​នេះ​។​

​យ៉ាងណាមិញ​ចំពោះ​លោក វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​បាន​លើកឡើង​ថា ការបាញ់បោះ​យ៉ាង​អាណាធិបតេយ្យ ត្រឹម​ទទួល​វិន័យ​កងកម្លាំង និង​សម្របសម្រួល​វា​មិន​យុត្តិធម៌​ទេ ដោយ​លោក​ទាមទារ​ឲ្យមាន​ការ​ទទួលទោស​ព្រហ្មទណ្ឌ ។​ ​ហើយ​លោក​បាន​ងឿងឆ្ងល់ ដោយ​លើក​ជា​សំណួរ​បន្ថែមទៀតថា ៖ ស្អី​គេ ? ដក​កាំ​ភ្លេីង​បាញ់​គេ យ៉ាង​អាណាធិបតេយ្យ ត្រឹមតែ​អនុវត្តន៍​វិន័យ​កងកម្លាំង ហើយ​ព្យាយាម​ជួយ សម្របសម្រួល ? ​ចុះ​ទោស​ព្រហ្មទណ្ឌ​មាន​ទទួលខុសត្រូវ​ទេ ?៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×